ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សមត្ថកិច្ចឃាត់ខ្លួនលោកស្រី ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន «ម៉ា ឈិន ដាណា បាន ហេងហេង គ្រុប» បញ្ជូនទៅតុលាការ…!!!

សមត្ថកិច្ចឃាត់ខ្លួនលោកស្រី ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន «ម៉ា ឈិន ដាណា បាន ហេងហេង គ្រុប» បញ្ជូនទៅតុលាការ…!!!

ភ្នំពេញ៖ លោកស្រី ឈិន ដាណា ថៅកែក្រុមហ៊ុនទិញ-លក់ដី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក និងចេញសែកស្អុយសែកគ្មានសាច់ប្រាក់ ឱ្យអតិថិជនក្នុងរឿងទិញ-លក់ដីខ្យល់ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ។

ជនត្រូវចោទមានឈ្មោះ ឈិន ដាណា ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លោកស្រី ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន «ម៉ា ឈិន ដាណា បាន ហេងហេង គ្រុប»ក្នុងការឃាត់ខ្លួនធ្វើឡើងតាមដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១នៃច្បាប់ស្ដីពី ឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សមត្ថកិច្ចបានបញ្ជាក់ថា នៅអំឡុងចុងឆ្នាំ២០២០ លោកស្រី ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ៣ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ៦០ម៉ឺនដុល្លារ ឱ្យទៅជនរងគ្រោះម្នាក់ ដោយមានការជឿជាក់ លើលោកស្រី ឈិន ដាណា ជនរងគ្រោះបានបង់ប្រាក់ថ្លៃដីគ្រប់ចំនួនឱ្យទៅលោកស្រី តែក្រោយពីបានលុយអស់ហើយ បែរជាលោកស្រីដាណា គ្មានដីឱ្យជនរងគ្រោះទៅវិញ។

បន្ទាប់មកលោកស្រី បានព្យាយាមគេចវេស មិនជួបនិងដោះស្រាយបញ្ហាលក់ដីខ្យល់ឱ្យជនរងគ្រោះនោះទេ និងចុងក្រោយ ហ៊ានចេញសែកគ្មានសាច់ប្រាក់ឱ្យទៅជនរងគ្រោះទៀត ដើម្បីដោះខ្លួនមួយគ្រា។

ដោយសារតែលោកស្រី ឈិន ដាណា មានឆន្ទៈបោកប្រាស់ម្ដងហើយ ម្ដងទៀត ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែលោកស្រី ឈិន ដាណា នៅតែបន្តគេចវេសមិនព្រមចូលខ្លួនឆ្លើយតាមដីកាកោះរបស់តុលាការឡើយ ទើបឈានដល់ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ឈិន ដាណា យកទៅប្រគល់ជូនតុលាការតែម្ដង។

មហាជនបានសម្ដែងការសាទរចំពោះចំណាត់ការផ្លូវច្បាប់ លើលោកស្រី ឈិន ដាណា និងកំពុងរង់ចាំមើលចំណាត់ការបន្តរបស់តុលាការក្នុងការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។

បច្ចុប្បន្ន ជនត្រូវចោទឈ្មោះឈិន ដាណា ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយ។

តើជោគវាសនាលោកស្រីឈិន ដាណាត្រូវបានឃុំខ្លួន ឬក៏នៅក្រៅឃុំ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!