ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់វិស័យកីឡា

ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់វិស័យកីឡា

 

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំផុសស្មារតី ប្រជាពលរដ្ឋ ឱ្យចូលរួមលើកកម្ពស់វិស័យកីឡា ព្រោះកីឡាមិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយកសាងកេរ្តិ៍ឈ្មោះប្រទេសជាតិផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ SEA Games និង PARAGames ឆ្នាំ២០២៣ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងសាលប្រជុំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី ត្រូវតែឧស្សាហ៍បំផុសអំពីវិស័យកីឡា ដែលស្របតាមពាក្យស្លោកថា «ប្រជាជនម្នាក់កីឡាមួយមុខ» និងព្យាយាមបង្ហាញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់និងយល់កាន់តែច្បាស់ ពីវិស័យកីឡា និងលើកកម្ពស់វិស័យនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបានបន្តថា ក្នុងឱកាសដែលកម្ពុជាត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាSEA Games និង PARAGames ឆ្នាំ២០២៣ នាពេលខាងមុខ គឺអ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ ក្នុងការរិះរកគន្លឹះ រំលេចអំពីវិស័យកីឡានេះ ឱ្យបានច្រើន ក្នុងប្រព័ន្ធ ផ្សព្វផ្សាយ ព្រោះព្រឹត្តិការណ៍កីឡាធំៗទាំងនេះ បានជួយលើកមុខមាត់ប្រទេសជាតិ ឱ្យបណ្ដាប្រទេសដទៃទៀតបានស្គាល់ និងបាន ដឹងអំពីសមត្ថភាពរបស់កីឡាករ កីឡាការិនី កម្ពុជាថែមទៀត។

សំឡេង៖ «ទីមួយយើងត្រូវរកគន្លឹះបំផុសប្រជាពលរដ្ឋយើងឱ្យយល់ពីទម្លាប់ថ្មី ទី២ .បំផុសកីឡាឲ្យប្រជាពលរដ្ឋស្រឡាញ់កីឡា អាចលើកពីប្រវត្តិកីឡានេះ កីឡានោះ ទី៣ រើសរកមើលពន្លកថ្មី ទំពាំងថ្មី ដែលការងារទាំងបីនេះ គឺជាភារកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងប្រព័ន្ធផ្សព្វផ្សាយ ខាងគណៈកម្មការកីឡាគេបណ្ដុះបណ្ដាលកីឡាករ កីឡាការិនី ប៉ុន្តែយើងមានតួនាទីក្នុងការផ្សព្វផ្សាយ ដើម្បីលើកកីឡាករ កីឡាការិនីរបស់យើង ហើយគិតថា បើសិនជាយើងធ្វើបានល្អយើងនឹងទទួលបានជោគជ័យ មួយវិញទៀត ការបង្ហាញជោគជ័យកីឡានេះគឺសំខាន់ណាស់»។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ផងដែរ។

បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!