ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានហើយជនសង្ស័យដែលយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះអ្នកទិញអេតចាយ(ស្លាប់)ព្រោះតែ…!!!

កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានហើយជនសង្ស័យដែលយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះអ្នកទិញអេតចាយ(ស្លាប់)ព្រោះតែ…!!!

ព្រះវិហារ ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងអាវុធហត្ថខេត្ត បានដាក់បទបញ្ជា ឲ្យកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ អាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័ត ដឹកនាំដោយលោក វរ:សេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ បានចុះស្រាវជ្រាវករណីឃាតកម្មដែលកើតឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្ករឡើងដោយជនសង្ស័យឈ្មោះ មុំ ថា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ បានយកកាំបិតខ្វែវកាប់ទៅលើឈ្មោះ ទុយ ទឺ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរទិញអេតចាយ(ភ្លើងប្រច័ណ្ឌ) មានទីលំនៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនសង្ស័យបានកាប់ចំនួន៥កាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ក្រោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។

ក្រោយពីការតាមដានស្រាវជ្រាវរបស់កម្លាំងអាវុធហត្ថខេត្តព្រះវិហារជាបន្តបន្ទាប់ លុះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣:៣៧នាទី ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចវាលស្រែជើងភ្នំត្បែង ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងករណីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ កាំបិតខ្វែវ ចំនួន១ ប្រវែង៦៥សម កាំបិតខ្វែងបាក់ប្រវែង៥០សម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!