ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ព្រៃឡង់អាចនឹងវិនាសនៅពេលឆាប់ៗខាងមុខនេះ បើមួយថ្ងៃៗឈ្មួញដុះស្លែឈ្មោះ ភក្រ្តា នឹង ជ្រុក ពីរនាក់បងប្អូន កំពុងតែដឹកជញ្ជូនយ៉ាងពេញបន្ទុក! សម្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តសំងំស្ងាត់ឈឹង…!!!

ព្រៃឡង់អាចនឹងវិនាសនៅពេលឆាប់ៗខាងមុខនេះ បើមួយថ្ងៃៗឈ្មួញដុះស្លែឈ្មោះ ភក្រ្តា នឹង ជ្រុក ពីរនាក់បងប្អូន កំពុងតែដឹកជញ្ជូនយ៉ាងពេញបន្ទុក! សម្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តសំងំស្ងាត់ឈឹង…!!!

ខេត្តក្រចេះ÷ ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញបំផ្លាញព្រៃឈើព្រៃឡង់ ពីម្នាក់បងប្អូន ១ ឈ្មោះ ភក្រ្តា ២ ឈ្មោះ ជ្រក់ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើតាមគោយន្តចេញពីតំបន់ព្រៃឡង់មកស្តុកទុកត្រង់ចំណុច ជុប ខាងលិចឆៀងខាងជើង ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នឹងបន្តលើកដាក់លើរថយន្តឡុងគ្រីស័រកែច្នៃ នឹងបន្តធ្វើសកម្មភាពដឹកឆ្លងកាត់ ដែនជម្រកក្រពតគយ ដែលគ្រប់គ្រងដោយលោក សាំង សុខន ប្រធានដែនជម្រក ចាប់ពី ៣ ទៅ ៤ ជើងក្នុងមួយយប់ទៅយ៉ាងរលូនគ្មានឃើញការបង្ក្រាប ។

បើតាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់ ទេនោះគឺឈ្មួញឈើដុះស្លែពីម្នាក់បងប្អូន ១ ឈ្មោះ ភក្រ្តា ២ ឈ្មោះ ជ្រក់  មិនអាចដឹកជញ្ជូនឈើចេញពីព្រៃឡង់បានទេ។

យោងតាមប្រជាពលរដ្ឋបាន បញាក់ទៀតថា ក្រុមឈ្មួញទាំងពីរនាក់បងប្អូននោះកំពុងឃុបឃិត គ្នា ជាប្រព័ន្ឋ.ជាមួយ មន្រ្តី ជំនាញ បរិស្ថាន.នឹងរដ្ឋបាលព្រៃ ឈើ ព្រមទាំងមន្ត្រី គ្រាប់ល្ពៅ មួយចំនួន និងអាជ្ញាធរមួយចំនួន ដោយត្រូវដងត្រូវផ្លៃគ្នា ទើបបុគ្គលទាំងពីនាក់នេះ ហ៊ានចូលទៅកាប់ឈើដោយសេរី នៅក្នុងដែនព្រៃឡង់ ជាច្រើន ឆ្នាំ មក ហើយ។

បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា មានអ្នកកាសែតម្នាក់ឈ្មោះលោក ឃុន ឃី កំពុងដើរស្រែកថា គ្មានអាជ្ញាធរណាហានបង្ក្រាបគេឡើយ ព្រោះរូបគេមានខ្សែរនឹងខ្នងបង្អែកធំយ៉ាងរឹងមាំ នឹងមានគំនិតចង់ប៉ុនប៉ងធ្វើមនុស្សឃាត់ មកលើអ្នកសារព័ត៌មានណាដែរមកថតផ្តិតយករូបភាព នៅសកម្មភាពក្រុមឈ្មួញដែរដឹកជញ្ជូនផលអនុផលដោយខុសច្បាប់នៅកន្លែងរបស់គេដែរកំពុងឈរជើងទៀតផង ។

ការចុះផ្សាយខាងលើនេះក៌ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ ឯកឧត្តមលោកជ្រាបជាព័ត៌មានផងដែរ និង លោក ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ជាពិសេស លោកបានមើលពីរសកម្មភាពទង្វើក្រុមឈ្មួញ២នាក់បងប្អូន ដែលចូលទៅដង្ហែរក្បួនឈើជាច្រើនប្រភេទចេញមកពីតំបន់ព្រៃឡង់ឆ្ពោះទៅបណ្ដាខេត្តផ្សេងៗនោះជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយសំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតឲ្យទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!