ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធឧបដ្ឋានសាលា នៅវត្តគិរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតក្នុងស្រុកឱរ៉ាល់…

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធឧបដ្ឋានសាលា នៅវត្តគិរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតក្នុងស្រុកឱរ៉ាល់…

កំពង់ស្ពឺ៖  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អញ្ជើញសម្ពោធឧបដ្ឋានសាលា នៅវត្តគិរីរុក្ខា ហៅវត្តសំពៅផុស ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ  នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំងព្រះសង្ឃ ពុទ្ធបរស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ក្នុងទឹកមុខស្រស់ស្រាយ នៅក្បែរជើងភ្នំខ្នងផ្សារ ឯកឧត្តម វ៉ី សំណាង បានលើកឡើងពីប្រវត្តិរបស់វត្តគិរីរុក្ខា ដែលមានអាយុកាលប្រមាណ៦៧ឆ្នាំ មកហើយ ដែលពីដំបូងប្រជាជនហៅថាជា វត្តរលាក់កងជើង។ ឯកឧត្តមបានបញ្ជាក់ពីការវឌ្ឍនភាព នៃការសាងសង់សមិទ្ធផលនានា ស្ថិតក្នុងវត្តគិរីរុក្ខាដែលចាប់ផ្ដើមកសាងតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុបប្រមាណ១២០,០០០ ដុល្លារ។

បើតាមឯកឧត្តម វ៉ី សំណាង សមិទ្ធផលទាំងអស់កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គណៈកម្មការប្រជាពុទ្ធបរិស័ទចំណុះជើងវត្តក្នុង និងក្រៅប្រទេសហើយសមិទ្ធផលនេះនឹងផ្ដល់ជាប្រយោជន៍ ក្នុងន័យបម្រើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាទុកសម្រាប់កូនចៅជំនាន់ក្រោយប្រើប្រាស់ និងគោរពបូជា។ ឯកឧត្តមបន្ថែមថា ស្ថិតក្នុងបរិបទនៃការប្រយុទ្ធជាមួយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្ត និងរិះរកគ្រប់វិធីសាស្រ្ត ក៏ដូចជាបន្តប្ដេជ្ញាជំរុញ និងពន្លឿនវឌ្ឍភាពនៃការអនុវត្តការដ្ឋានកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំ។

នៅចំពោះមុខលោកយាយ លោកតា អ៊ំុ ពូមីង ឯកឧត្តម ហ៊ុន ម៉ានី មានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងប្រកបដោយភាពសប្បាយរីករាយជាមួយពុកម៉ែ បងប្អូន ដែលបានចូលរួមជាមួយព្រះតេជគុណ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងសម្ដែងនូវការចូលរួមអបអរសាទរជាមួយព្រះតេជគុណគ្រប់ព្រះអង្គដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងជួយបំពេញនូវសេចក្ដីត្រូវការរបស់ទីវត្តអារាម។

ទន្ទឹមនឹងការចូលរួមអបអរសាទរ ឯកឧត្តមបានរំលឹកឡើងនូវអនុស្សាវរីយ៍នានា នៅក្នុងឃុំតាសាលជាពិសេសក្នុងឆ្នាំ២០២០ ដោយលោកបានធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ។

«លោកយាយ លោកតា អ៊ំ ពូ មីង បងប្អូន ពិតជាបានឃើញហើយថា គ្រប់វិស័យទាំងពុទ្ធិចក្រ និងអាណាចក្រសុទ្ធតែមានការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់។ ទាំងអស់នេះ កើតឡើងដោយសារកត្តា នៃសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍជាបន្តបន្ទាប់ ទៅដល់គ្រប់ចុងកាត់មាត់ញក ឬតំបន់ដាច់ស្រយាលនានាទូទាំងប្រទេស។ ក្នុ្ងងនាមជាតំណាងរាស្ត្រ ខ្ញុំពិតជាមានសេចក្តីរីករាយ និងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទើបយើងមានសមិទ្ធផលនានា ជាក់ស្តែងគឺដូចអ្វីដែលយើងបានដាក់សម្ពោធនៅថ្ងៃនេះ»។នេះជាអ្វីដែលឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់។

 

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា ការធ្វើដំណើរមកកាន់ឃុំតាសាល គឺជាលើកទីបី សម្រាប់លោកដែលធ្វើឲ្យលោកមើលឃើញពីការវិវត្តន៍នានា នៅក្នុងឃុំតាសាល ហើយលើសពីនោះថែមទៀត។ លោកនឹងផ្ដល់ជូននៅការសាងសង់ស្ពានថ្មីមួយបន្ថែមទៀត បន្ទាប់ពីសង្កេតឃើញសភាពចាស់ទ្រុឌទ្រោម នៃស្ពានដែលលោកបានធ្វើដំណើរឆ្លងកាត់ ហើយសមិទ្ធផលមួយនេះ នឹងជួយសម្រួលដល់ការរស់នៅ ក៏ដូចជាបម្រើប្រយោជន៍ជូនប្រជាជនក្នុងស្រុកឱរ៉ាល់ជាបន្តបន្ទាប់ទៀត។

ឯកឧត្តមបានបញ្ជាក់បែបនេះថា «ពេលធ្វើដំណើរមកកម្មវិធីនេះ ខ្ញុំ និងក្រុមការងារបានជួបប្រទះស្ពានឈើចាស់មួយកន្លែង ដែលពិបាកឆ្លងកាត់ ហើយត្រូវពង្វាងផ្លូវចុះទៅខាងក្រោមស្ពានដើម្បីបានបន្តដំណើរ»។

ឆ្លៀតឱកាសនេះ ឯកឧត្តមក៏បានផ្តល់ជូនស្ពានចំនួនមួយឲ្យរឹងមាំ ជំនួសឲ្យស្ពានឈើដែលកំពុងចាស់ទ្រុឌទ្រោម ជាអនុស្សាវរីយ៍ជូនដល់ប្រជាពលរដ្ឋឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ថែមលើការចូលរួមជាធម្មទានមួយចំនួនជូនវត្តរុក្ខគិរី ហៅវត្តសំពៅផុស៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!