ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សង្វៀនជល់មាន់និងអាប៉ោងដុះស្លែដ៏ធំ របស់ លោក វណ្ណ កំពុងបើកលេងយ៉ាងពពាក់ពពូនក្នុងចម្ការកៅស៊ូ សមត្ថកិច្ចមើលមិនឃើញ…!!!

សង្វៀនជល់មាន់និងអាប៉ោងដុះស្លែដ៏ធំ របស់ លោក វណ្ណ កំពុងបើកលេងយ៉ាងពពាក់ពពូនក្នុងចម្ការកៅស៊ូ សមត្ថកិច្ចមើលមិនឃើញ…!!!

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិមាកបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបុគ្គលម្នាក់ឈ្មោះ វណ្ណ កំពង់បើកសង្វៀនជល់មាន់និងអាប៉ោងទ្រង់ទ្រាយធំយ៉ាងគគ្រឹកគគ្រេង ដោយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ទីតាំងដែលបុគ្គលឈ្មោះ វណ្ណ បើកសង្វៀនជល់មាន់ គឺនៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិមាកបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងពពាក់ពពូនតាំងពីព្រឹកដល់យប់ ហើយការជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនពី៥លានរៀល ដល់២០លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។ ចំណុចត្រង់នេះហើយធ្វើឲ្យពូកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលភូមិ ឃុំ របស់ពូកគាត់ពោពេញទៅដោយពួកញៀនល្បែង ដូចពាក្យចាស់ពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខស្វា ចាញ់អស់កាលណាបើមិនលួច ក៏ប្លន់ដែរ។

ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើ បានបន្តនិងត្អូញត្អែថា រាល់ថ្ងៃ ពូកគាត់ដូចជាអស់សង្ឃឹមទៅលើលោក ឯម វឌ្ឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ទៀតហើយ ⟨ក្រោមហេតុផល៖ ល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួន បែរជាធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាមួយម្ចាស់សៃវេនឈ្មោះលោក វណ្ណ ហើយមើលទៅ បានមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។

ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។ សូមលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គួរគប្បីមានវិធានការចុះបង្ក្រាបផងទាន។

នេះគ្រាន់តែជាសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ ភូមិ ឃុំ ខាងលើ ដែលបានផ្ដល់ព័ត៌មាន(បឋម)ឲ្យខាងអង្គភាពយើងចុះផ្សាយដើម្បីជាដំណឹងជូនទៅដល់លោក ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាល ខេត្តកំពង់ចាម ។

ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម និងចាត់កម្លាំងចុះបង្ក្រាបសៃវែនជល់មាម់និងអាប៉ោងដ៏ធំរបស់លោក វណ្ណ ខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!