ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សង្វៀនបញ្ជាល់មាន់និងអាប៉ោងខុសច្បាប់របស់លោក វណ្ណ ប្រចាំស្រុកស្ទឹងត្រង់ លោក ឯម វឌ្ឍនាអធិការដ្ឋាននគរបាលមិនហ៊ានបង្ក្រាប វគ្គ ២….!!!

សង្វៀនបញ្ជាល់មាន់និងអាប៉ោងខុសច្បាប់របស់លោក វណ្ណ ប្រចាំស្រុកស្ទឹងត្រង់ លោក ឯម វឌ្ឍនាអធិការដ្ឋាននគរបាលមិនហ៊ានបង្ក្រាប វគ្គ ២….!!!

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នសង្វៀនបញ្ជាល់មាន់ និង អាប៉ោង បៀរ ដោយខុសច្បាប់របស់លោក វណ្ណ ប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តើលោក ឯម វឌ្ឍនា អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កំពុងលេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋឫក៍លោកអសម្ថតភាពក្នុងការបង្ការទប់ស្កាតនិងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់។

បានជាបណ្ដែតបណ្ដោយអោយលោក វណ្ណ បង្កើតបទល្មើសបញ្ជាល់មាន់និង អាប៉ោង បៀរ ដោយខុសច្បាប់ក្នុងដែលសម្ថតកិច្ចខ្លួនគ្រប់គ្រង!! បើតាមប្រភពបានបង្ហើបថា លោក វណ្ណ បានបង្កើតទីតាំងសៃវេនបញ្ជល់មាន់និងអាប៉ោង បៀរ ចំនួនពីរកន្លែង ទី១ នៅក្នុងចំការកៅស៊ូ ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី២ នៅក្នុងចម្ការស្វាយចន្ទី ក្រោយវត្តភ្នំព្រះ  ភូមិភ្នំព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។

ជាក់ស្ដែងនៅ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោក វណ្ណ កំពុងតែបើកឲ្យអ្នកញៀនល្បែងចូលទៅលេងជល់មាន់យ៉ាងគគ្រឹកគគ្រេងនៅក្នុងចម្ការស្វាយចន្ទីក្រោយវត្តភ្នំព្រះ ភូមិភ្នំព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គ្មានឃើញសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបនោះឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងពពាក់ពពូនតាំងពីព្រឹកដល់យប់ ហើយការជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនចាប់ពី៥លានរៀល ដល់២០លានរៀលក៏មានដែរ ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។ ចំណុចត្រង់នេះហើយធ្វើឲ្យពូកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលភូមិ ឃុំ របស់ពូកគាត់ពោពេញទៅដោយពួកញៀនល្បែង ដូចពាក្យចាស់ពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខស្វា ចាញ់អស់កាលណាបើមិនលួច ក៏ប្លន់ដែរ។

ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើ បានបន្តនិងត្អូញត្អែថា រាល់ថ្ងៃ ពូកគាត់ដូចជាអស់សង្ឃឹមទៅលើលោក ឯម វឌ្ឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ទៀតហើយ ⟨ក្រោមហេតុផល៖ ល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួន បែរជាធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាមួយម្ចាស់សៃវេនឈ្មោះលោក វណ្ណ ហើយមើលទៅ បានមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។

ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។ សូមលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គួរគប្បីមានវិធានការចុះបង្ក្រាបកន្លែងល្បែងស៊ីសងជល់មាន់និងអាប៉ោងរបស់លោក វណ្ណ ផងទាន។

នេះគ្រាន់តែជាសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ ភូមិ ឃុំ ខាងលើ ដែលបានផ្ដល់ព័ត៌មានឲ្យខាងអង្គភាពយើងចុះផ្សាយដើម្បីជាដំណឹងក៏ដូចជាសេចក្តីរាយការណ៍ជូនដល់លោក ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាល ខេត្តកំពង់ចាម  ជ្រាបជាព័ត៌មាន។

ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម និងចាត់កម្លាំងចុះបង្ក្រាបសៃវែនជល់មាម់និងអាប៉ោងដ៏ធំរបស់លោក វណ្ណ ខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!