ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

យុវជនម្នាក់ នៅស្រុកអង្គរ រៀនជំនាញ ផលិតសាស្ត្រាវុធ បុរាណខ្មែរ ដើម្បីបន្តវេនពីជីតា និងចង់រក្សាសាស្ត្រាវុធ បុរាណខ្មែរ ដែលមានយូរលង់មកហើយ…!!!

យុវជនម្នាក់ នៅស្រុកអង្គរ រៀនជំនាញ ផលិតសាស្ត្រាវុធ បុរាណខ្មែរ ដើម្បីបន្តវេនពីជីតា និងចង់រក្សាសាស្ត្រាវុធ បុរាណខ្មែរ ដែលមានយូរលង់មកហើយ…!!!

បើទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រមត៌កវប្បធម៌មួយនេះក៏ដោយ ក៏ប៉ុន្ដែមានយុវជនម្នាក់ រស់នៅក្នុងតំបន់អង្គរ នៃខេត្ដសៀមរាប បានសុខចិត្ដរៀនជំនាញជាងដែកផលិតសាស្ដ្រវុធបុរាណ ដើម្បីបន្ដវេនពីជីរបស់គាត់។

ខេត្តសៀមរាប÷ នៅកន្លែងសិប្បកម្មរបស់យុវជន ឈ្មោះ រុន នពាន់ គឺមានគ្រឿងសាស្ត្រាវុធបែបបុរាណជាច្រើនប្រភេទ ដែលគាត់បានផលិតចេញពីលោហ: និងឈើ ដូចជាដាវ កាំបិត កំាបិតស្នៀត លំពែង កាំបិតបន្ទោះ ព្រះខ័ន និងគ្រឿងសស្ត្រាវុធជាច្រើនទៀត ទៅតាមលំនាំ និងក្បួនខ្នាតរបស់ខ្មែរបុរាណ។

យុវជនរូបនោះ បានឱ្យដឹងថា មុខរបរផលិតគ្រឿងសស្ត្រាវុធនេះ គឺគាត់បានរៀនសូត្រពីជីតា តាំងពីកុមារភាព ហើយមុខរបរនេះមិនបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់ល្អប្រសើរឡើយ ខណ:ដែលការជួយគាំទ្រ និងបញ្ជាទិញពីអតិថិជនក៏កាន់តែមានតិចតួចទៅៗ ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន ឧបករណ៍ប្រើប្រាស់ផ្សេងៗក៏កាន់តែទំនើប។ ប៉ុន្តែទោះបីជាយ៉ាងណាលោក នៅតែខំប្រឹងបន្តមុខរបរផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរតទៅទៀត ដោយសារតែទឹកចិត្តស្រឡាញ់ និងចង់ថែរក្សាមត៌កវប្បធម៌ដ៏យូរលង់របស់ខ្មែរ កុំឱ្យបាត់បង់។

លោក រុន នពាន់ មានប្រសាសន៍ទៀតថាជាច្រើនជំនាន់មកហើយពូជពង្សរបស់លោកគឺជាអ្នកផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរ ហេតុដូច្នេះបើទោះបីជាបច្ចុប្បន្នក្រុមគ្រួសារលោកភាគច្រើនមិនមានអ្នករៀនជំនាញនេះតទៅទៀតក៏ដោយ ក៏រូបលោកនៅតែបន្តវេនធ្វើជំនាញនេះ ពីព្រោះវាគឺជាញើសឈាមរបស់ជីតា។ ជីតារបស់យុវជន រុន នពាន់ គឺលោកតានូ លាត ដែលអ្នកភូមិជាច្រើនគោរព និងទទួលស្គាល់ថាជាជាងដែកយ៉ាងចំណាន ចេះផលិតសម្ភារ: និងគ្រឿងសាស្ត្រាវុធបុរាណខ្មែរជាច្រើនប្រភេទធ្វើពីលោហ: ( ដែក) ក៏ប៉ុន្តែគាត់បានទទួលមរណភាពទៅហើយដោយសារវ័យចាស់ជរា។ កូនៗរបស់លោកតានូ លាត មានចំនួន ៨នាក់ គឺគ្មាននរណាម្នាក់បានរៀនជំនាញជាងដែកនេះទេ។លោកបានបន្ដថា ការផលិតអាវុធបុរាណខ្មែរបន្តពីឪពុកទេ គឺមានតែយុវជនរុន នពាន់ ដែលជាចៅប្រុសម្នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តរៀនជំនាញនេះ ដើម្បីបន្តវេនពីជីតា។  (….សម្លេងលោក រុន នពាន់ ០១..) ។

ជំនាញជាងដែកផលិតជាសម្ភារ: ប្រើប្រាស់ និងគ្រឿងសាស្ត្រាវុធខ្មែរបុរាណនេះ គឺជាការងារដែលនឿយហត់ ដែលទាមទារឱ្យមានកម្លាំងខ្លាំង និងកាយសម្បទារឹងមាំ ទើបអាចធ្វើទៅកើត ពីព្រោះរាល់ការដំដែក គឺត្រូវប្រើកម្លាំងលើកញញួរធ្ងន់ៗដើម្បីដំដែករឹង។ កាលណាកម្លាំងមិនដល់ គឺមិនអាចធ្វើការងារនោះបានឡើយ។ យុវជន រុន នពាន់ យល់ថាបើទោះបីជាមុខរបរជាងដែកផលិតអាវុធបុរាណនេះ លំបាកប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែតស៊ូ ដោយសារតែរូបលោកស្រឡាញ់ហើយឈាមរបស់ជីតាលោកគឺជាជាងគ្រប់ជំនាន់ បើបណ្ដោយឱ្យបាត់បង់កេរ្តិ៍មត៌ករបស់ជីតាដែលមានតាំងពីយូរមកហើយនោះ គឺគ្រួសាររបស់គាត់ហាក់បាត់បង់អ្វីៗទាំងអស់ដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!