ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សត្វជ្រូកចំនួន ៣២ ក្បាល់ ឈ្មួញនាំជ្រូកចូល ដោយគ្មានច្បាប់ ពីប្រទេសវៀតណាម នឹងបើកឡានដេញបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល  នៅត្បូងឃ្មុំ…!!!

សត្វជ្រូកចំនួន ៣២ ក្បាល់ ឈ្មួញនាំជ្រូកចូល ដោយគ្មានច្បាប់ ពីប្រទេសវៀតណាម នឹងបើកឡានដេញបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល  នៅត្បូងឃ្មុំ…!!!

ត្បូងឃ្មុំ ៖   ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅលើផ្លូវលំ ភូមិស្ទឹងតូច ឃុំកក ស្រុកពញាក្រែក ខេត្តត្បូងឃុំ កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២  ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ឱ្យក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ ចំនួន ៣២ ក្បាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយ នៅក្រុងសួង  គឺនៅពេលដែលសមត្ថកិច្ច ឃាត់នោះហើយ ដែលអ្នកបើករថយន្ត នាំសត្វចូល ដោយគ្មានច្បាប់នេះ មិនត្រឹមតែមិនព្រមឈប់ តាមការឃាត់របស់ សមត្ថកិច្ចទេ ថែមទាំងបើកឡានដេញបុក រថយន្តរបស់សមត្ថកិច្ចទៀត ផង។

ក្រុមការងារ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាក ទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថាតើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរ ឬ អត់ ហើយនឹងដោះស្រាយ ទៅតាមច្បាប់ ដែលនឹងត្រូវពិន័យ ហើយអាចឈានដល់ ដុតកម្ទេចចោល ។ ចំណែកអ្នកនាំជ្រូកចូល ដោយគ្មានច្បាប់ខាងលើនេះ ចំនួន ៤ នាក់ ត្រូវបានសមត្ថកិច្ច ព័ទ្ធចាប់បាន ហើយឃុំខ្លួនបណ្តោះអាសន្ន និងចាត់ការ ទៅតាមច្បាប់ជាធរមាន ។

ហេតុការណ៍ស្រដៀងគ្នានេះ មិនមែនទើបតែកើតឡើងម្តង ឬ ២ ដងឡើយ ពោលគឺ រាល់ការចុះបង្ក្រាបចលនានាំសត្វចូល ដោយខុសច្បាប់នោះ សមត្ថកិច្ច ប្រឈមនឹងគ្រោះថ្នាក់ច្រើន ព្រោះឈ្មួញខិលខូច មានគ្នីគ្នាច្រើន តាំងពីអ្នកយក ការណ៍ តាំងពីអ្នកតាមកាងការពារ ខណៈសមត្ថកិច្ច ពុំមានអាវុធឡើយ ។ សមត្ថកិច្ច មិនរាថយឡើយ គឺនឹងនៅតែបន្តអនុវត្ត ការចុះបង្ក្រាបចលនានាំសត្វចូល ដោយខុសច្បាប់នេះ តទៅទៀត ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!