ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កាស៊ីណូស្វាយអាង៉ោងកំពង់បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងភ្លូកទឹកភ្លូកដី ក្មានឃើញសមត្ថកិច្ចណាហាមឃាត់ លើ ពលរដ្ឋខ្មែរឡើយ…!!!

កាស៊ីណូស្វាយអាង៉ោងកំពង់បើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងភ្លូកទឹកភ្លូកដី ក្មានឃើញសមត្ថកិច្ចណាហាមឃាត់ លើ ពលរដ្ឋខ្មែរឡើយ…!!!

 

(ខេត្តព្រៃវែង)៖ កាស៊ីណូស្វាយអាង៉ោងចាប់បើកលេងល្បែងប្រជល់មាន់យ៉ាងកក្រើកព្រំដែន ដោយឱ្យប្រជាពលរដ្ឋខ្មែរនិងយួនចូលលេងដោយគ្មានញញេីតសមត្ថកិច្ចឡើយសង្ស័យត្រូវថ្នាំសណ្តំអស់ហើយ។

បើតាមប្រភពបានបង្ហើបឱ្យដឹងថាកាស៊ីណូស្វាយអាង៉ោងនេះចាប់បើកលេងល្បែងប្រជល់មាន់បីបួនថ្ងៃមកហើយដោយបើកឱ្យប្រជាពលរដ្ឋខ្មែរនិងយួនចូលលេងល្បែងភ្នាល់មាន់រាល់ថ្ងៃយ៉ាងកក្រើកដូចជាប្រទេសគ្មានច្បាប់។

ប្រជាពលរដ្ឋដែលរស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក មានការព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខ ដូចជា បទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ។ល។ ណាមួយខ្លាចឆ្លងជំងឺកូវីដ19 ដោយអ្នកមកលេងល្បែងមានជនជាតិវៀតណាមមកលេងយ៉ាងច្រើនហើយនៅប្រទេសវៀតណាមនៅមានជំងឺកូវីដ19 ឆ្លងនៅឡើយ។

ប្រភពដដែលបានបន្តទៀតថា ថៅកែកាស៊ីណូស្វាយអាង៉ោងនេះមានឈ្មោះថា តាចូវ និងមានមេការឈ្មោះតី បើកកាស៊ីណូលេងល្បែងប្រជល់មាន់ឱ្យទាំងខ្មែរនិងយួនចូលលេងល្បែងភ្នាល់ដាក់ លុយរាប់លានដោយគ្មានកោតញញើតសមត្ថកិច្ចបន្តិចសោះ។ ប្រភពបន្តទៀតថាកាស៊ីណូស្វាយអាង៉ោងសង់ជាប់ទំនប់ព្រំដែន ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក សង្ស័យគ្មានច្បាប់ដោយគ្មានស្លាកយីហោទេ។

ទាក់ទិនទៅនឹងកាសស៊ីណូស្វាយអាង៉ោ បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូការលើនេះដែរ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនសុំការបកស្រាយបន្ថែមពីលោកវីរៈសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់បែកដែរ តែលេខទូរស័ព្ទមិនអាចទាក់ទងបាន។

ចំពោះថៅកែកាស៊ីណូស្វាយអាង៉ោងឈ្មោះ ចូវ និងមេការឈ្មោះ តី អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេដោយមិនមានលេខទូរសព្ទទំនាក់ទំនង។

សូមរំលឹកថាកន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឱ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេសត្រូវតែបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងមិនត្រូវមានការយោគយល់ឡើយ តែផ្ទុយទៅវិញ ម្ចាស់កាស៊ីណូស្វាយអាង៉ោង កំពុងបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូខ្លួនដោយគេដាក់ការសង្ស័យថា គ្មានច្បាប់អនុញ្ញាត ដោយគ្មានឃើញសមត្ថកិច្ចចុះទៅណែនាំឬទប់ស្កាត់ឡើយ។

ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើបានគោរពនិងស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនិងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមមេត្តាចាត់កម្លាំងក្រោមឱវាទឱ្យចុះមកស៊ើបអង្កេតស្រាវជ្រាវតើកាសស៊ីណូស្វាយអាង៉ោ ខាងលើនេះតើពិតដូចប្រជាពលរដ្ឋបានលើកឡើងថាកំពុងបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងនិងដាក់ការសង្ស័យថា គ្មានច្បាប់អនុញ្ញាតពិតមែនដែរឬទេ? ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការ សូមអរគុណ ៕

 

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!