ទាន់ហេតុការណ៍
កម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំ នៅសាលាខេត្ត គឺជាកាយវិការមនុស្សធម៌ដ៏សំខាន់ និងគួរឱ្យគោរព - ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បន្តទទួលសម្ភារៈ ថវិកា របស់បងប្អូននាក់កំពង់ស្ពឺ និងចុះពិនិត្យដោយផ្ទាល់នូវកន្លែងដាក់សម្ភារៈ កន្លែងវិចខ្ចប់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត

ង្វៀនជល់មាន់លោក ម៉ៅ កំពុងបើកឱ្យអ្នកញៀនល្បែងចូលលេងយ៉ាងរំភើយ ដើម្បីរកប្រាក់ចំណូលជូនលោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បន្ថែមពីលើប្រាក់ខែរដ្ឋ ឬយ៉ាងណា ? បានជាមិនហ៊ានបង្ក្រាប…!!!

ង្វៀនជល់មាន់លោក ម៉ៅ កំពុងបើកឱ្យអ្នកញៀនល្បែងចូលលេងយ៉ាងរំភើយ ដើម្បីរកប្រាក់ចំណូលជូនលោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បន្ថែមពីលើប្រាក់ខែរដ្ឋ ឬយ៉ាងណា ? បានជាមិនហ៊ានបង្ក្រាប…!!!

 

ខេត្កំពង់ចាម.គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យអនុវត្ដន៍ទួទាំងប្រទេសយ៉ាងណាក្ដី តែអាជ្ញាធរពាក់ពន្ធ័មួយចំនួនមិនគោរពតាម បើយើងក្រឡេកទៅមើលអ្នកញៀនល្បែងកំពុងតែប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិហើយនោះ! ជាស្ដែងទីតាំង សង្វៀនមាន់ដុះស្លែដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងតែបើកលេងដោយរលូនដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយបើតាមប្រភពលើកឡើងបានឲ្យដឹងថា សង្វៀនមាន់ដុះស្លែមួយកន្លែងនោះដែលមានម្ចាស់សង្វៀនឈ្មោះថាលោក ម៉ៅ និងបក្ខពួក ជាច្រើននាក់ទៀត ។

ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី២៨ខែឧសភាឆ្នាំ 2022 លោក ម៉ៅ និងបក្ខពួកបានរារាំងអាជ្ញាធរនិងសមត្ថកិច្ចនិងអ្នកកាសែតមិនឲ្យចូលកន្លែងសង្វៀនប្រជល់មាន់របស់ពួកគេឡើយដោយលើកឡើងថា ចូលធ្វើអីកុំឲ្យអ្នកលេងផ្អេីលខណៈពេលនោះលោក ស៊ូ លាងហាក់ មេឃុំថ្មពួននិងមន្ត្រីប៉ុស្ដិ៍ម្នាក់ក៏មិនហ៊ានក្អកជាមួយលោក ម៉ៅ ដែរ ហើយបានត្រឹមតែយកលេខទូរស័ព្ទរបស់លោក ម៉ៅ មកវិញតែប៉ុណ្ណោះដើម្បីទំនាក់ទំនងគ្នាដោយឡែកលោក សួង ស៊ុយ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលថ្មពូនលោកថាមិនទៅទេ រវល់ការពារបក្សហេតុផលទាំងនេះហេីយសបញ្ជាក់ឱ្យឃើញថាមន្ត្រីអាជ្ញាធរឃុំថ្មពូនពិតជាអសមត្ថភាពក្នុងការបង្ក្រាបបទល្មើសយ៉ាងពិតប្រាកដ។

ចំណែកលោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ លោកបានលើកឡើងថា គ្មានពេលទេជាប់រវល់លុះដល់ស្អែកអង្គភាពយើងក៏បានរាយការណ៍ទៅលោកម្ដងទៀតលោកបានលើកឡើងថា លោកមិនមានពេលទេ កំពុងតែដើររកសំឡេងឆ្នោតចាំឱ្យកម្លាំងស្រុកចុះទៅមើលចាប់តាំងពីម៉ោង 11 ថ្ងៃត្រង់រហូតដល់ម៉ោង 6:00 ល្ងាចពុំឃើញមានកម្លាំងណាម្នាក់ចុះមកទីតាំងលេងល្បែងនោះទេ។

ហើយក្រុមការងារក៏បានទំនាក់ទំនងទូរស័ព្ទសួរបន្ថែមទៅលោក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរតើហេតុអ្វីមិនឃើញកម្លាំងចុះមកលោកបានលើកឡើងថាអ្នកកាសែតទៅយកលុយគេហើយហេតុអ្វីទៅរករឿងទៀតទាំងនេះបញ្ជាក់ឱ្យឃើញថា លោកអធិការពិតជាមានការទំនាក់ទំនងជាមួយលោក ម៉ៅ អ្នកល្បែងយ៉ាងពិតប្រាកដដោយលែកលោក លី ប៊ុនអ៊នអភិបាលស្រុកក្រុមការងារបានបញ្ជូនសាររាយការណ៍តាមតេឡេក្រាមលោកមិនឆ្លើយតបថែមទាំងប្ររឡុកចោលទៀតផង។

តើលោក ម៉ៅ ម្ចាស់សង្វៀនមានខ្នងបង្អែករឹងមាំរឺយ៉ាងណាសូម្បីតែលោកអភិបាលស្រុកនិងលោកអធិការស្រុកក៏មិនហ៊ានតើចាំមើលលោកឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមលោកហ៊ានបង្រ្កាបដែរឬទេ ?៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!