ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ព្រះសង្ឃនិងពុទ្ធបរិស័ទ៥២នាក់ ពុលអាហារក្នុងវតសំរោងលើ ជាវត្តដាច់ស្រយាលមួយក្នុងស្រុកគាស់ក្រឡ

ព្រះសង្ឃនិងពុទ្ធបរិស័ទ៥២នាក់ ពុលអាហារក្នុងវតសំរោងលើ ជាវត្តដាច់ស្រយាលមួយក្នុងស្រុកគាស់ក្រឡ

បាត់ដំបង៖ ព្រះសង្ឃ គណកម្មការវត្តសំរោងលើ ស្ថិតនៅ ភូមិសំរោង ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជាវត្តដាច់ស្រយាលជាប់ជើងភ្នំមួយនិងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រមាណ៥២អង្គនាក់ បានពុលអាហារ ដែលពុទ្ធបរិស័ទ បានយកទៅប្រគេនព្រះសង្ឃក្នុងថ្ងៃសីល ទី៣០ខែឧសភា ឆ្នាំ ២០២២ ។

លោក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា ក្នុងចំណោមអ្នកពុលអាហារ ទាំង៥២អង្គនាក់នេះ មានស្រ្តី៣០នាក់ ដែលក្នុងនោះមានព្រះសង្ឃ៥អង្គ ក្មេង៣នាក់ និង អាចារ្យគណកម្មាធិការវត្តនិងពុទ្ធបរិស័ទ៤៤នាក់ ។ អ្នកពុលអាហារទាំងនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព៦នាក់ បញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជន១៥នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកមោងឬស្សី ៣១នាក់ ដែលក្នុងនោះមានព្រះសង្ឃ៤អង្គ, កុមារាម្នាក់និង កុមារី ម្នាក់ផង ។

អ្នកពុលអាហារទាំងនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព៦នាក់ បញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជន១៥នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកមោងឬស្សី ៣១នាក់ ដែលក្នុងនោះមានព្រះសង្ឃ៤អង្គ, កុមារាម្នាក់និង កុមារី ម្នាក់ផង ។

លោក ប៉ាង ហៀងបានឲ្យដឹងពីមូលហេតុនៃការពុលនេះ ដោយសារតែថ្ងៃកើតហេតុជាថ្ងៃសីល ពុទ្ធបរិស័ទជាង២០នាក់ បានយក ចង្ហាន់ទៅប្រគេនដល់ព្រះសង្ឍនៅទីនោះ​ ហើយអ្នកដែលពុលអាហារ ទាំងនេះសុទ្ធតែទទួលទាននិងឆាន់បាញ់ហយ ។

លោកបន្ថែមថា អ្នកដែលទទួលទានបាញ់ហយនិងបន្លែច្រើនគឺ ក្អួតចង្អោរខ្លាំងជាងគេ ដូច្នេះអាជ្ញាធរនិង មន្រ្តីជំនាញសន្និដ្ឋាន ជំហានដំបូងថា អាចមកពី ពុលបាញ់ហយជាមួយបន្លែ ។

ទោះបីយ៉ាងណាលោកអធិការបញ្ញាក់ថា ក្រោយការពុលអាហារភ្លាមៗ អាជ្ញាធរបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

មកទល់យប់ថ្ងៃទី៣០ខែឧសភា អ្នកពុលអាហារទាំង៥២អង្គ/នាក់ បានធូរស្បើយហើយៗមិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិត នោះទេ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!