ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តម វ៉ីសំណាងប្រធានគណកម្មាការបក្សខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី ក្នុងពិធីហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តទី៥.!

ឯកឧត្តម វ៉ីសំណាងប្រធានគណកម្មាការបក្សខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី ក្នុងពិធីហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តទី៥.!

អរគុណសន្តិភាពជយោគណបក្សប្រជាជនកម្ពុជាអបអរសាទរយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំស្វាយចចិប អាណត្តិទី ៥ ឆ្នាំ២០២២ថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង ប្រធានគណកម្មាការបក្សខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី ក្នុងពិធីហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តទី៥ ឆ្នាំ២០២២ រួមដំណើរលោកញាញ់ ជាបហ៑ងប្រធានក្រុមការងារពង្រឹងឃុំស្វាយចចិមដោយមានឯកឧត្ដមលោកលោកស្រី សមាជិកគណកម្មាធិការបក្សខេត្ត បងប្អូនប្រជាពលរដ្ឋសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ។

ក្រោមម្លប់សន្តិភាព សាមគ្គីភាព បងប្អូនរីករាយ ចូលរួមគាំទ្រ អបអរដោយស្នាមញញឹមក្ដីរីករាយ យ៉ាងក្រៃលែង វត្តមានសរុបប្រមាណជាង 600 រូប ។

ខ្លឹមសារសំខាន់ដែលឯកឧត្តម បានធ្វើការសំណេសំណាលគឺ៖
១. អរគុណចំពោះក្រុមការងារនិង សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានបំពេញការងារបម្រើ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅ ជាពិសេសក្នុងរយៈពេល ៧ថ្ងៃកន្លងមកក្រោយពីការបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២១ ខែឧសភា ដែលបានធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ប្រជាពលរដ្ឋតាមខ្នងផ្ទះពីគោលនយោបាយរបស់គណបក្ស និងការគូសសន្លឹកឆ្នោត ។

២. បញ្ជាក់ជូនប្រជាពលរដ្ឋឡើងវិញពីឆន្ទះដ៏មុះមុតនិងទឹកចិត្តជាប្រពៃណីរបស់គណបក្សប្រជាជន ដែលមិនចេះសន្យា ប៉ុន្តែហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ដើម្បីការរស់រានមានជីវិតឡើងវិញក្រោយថ្ងៃ៧មករា១៩៧៩ការបញ្ចប់សង្គ្រាមក្នុងស្រុកតាមរយៈនយោបាយឈ្នះឈ្នះ និងការស្តារសេដ្ឋកិច្ចឡើងវិញ ជាមួយនិងការលើស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យទទួលបានការរីកចម្រើនដូចបច្ចុប្បន្ន។

៣. សង្ឃឹមថាសមាជិក សមាជិកាគណបក្សយើង និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍថ្មីៗបន្ថែមទៀត។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!