ទាន់ហេតុការណ៍
ក្មេងទំនើង ៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន ករណីបើកឆាកប្រយុទ្ធវ៉ៃគ្នាលើដងផ្លូវបង្កសន្តិអសុខសង្គម.. - សមត្ថកិច្ចចម្រុះបង្ក្រាបបានខ្មោចរថយន្តចំនួន ៤គ្រឿង និងរឹបអូសទំនិញខូចគុណភាពចំនួន៥០១៤០គីឡូក្រាម ដុតបំផ្លាញចោល.. - ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ! - រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន - ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​ - ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ - ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង...

បនល្បែងមាន់ជល់តាមអនឡាញ នៅស្រុកស្អាង ខេត្តកណ្ដាល រីកដូចផ្សិត អាជ្ញាធរឬសមត្ថកិច្ចមិនបង្ក្រាប…!!!

បនល្បែងមាន់ជល់តាមអនឡាញ នៅស្រុកស្អាង ខេត្តកណ្ដាល រីកដូចផ្សិត អាជ្ញាធរឬសមត្ថកិច្ចមិនបង្ក្រាប…!!!

 

ខេត្តកណ្ដាល ៖ កន្លងមកមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនធ្វើការចុះផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងមាន់ជល់អនឡាញនៅក្នុងស្រុកស្អាងក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក រស់ ចន្តា អធិការស្រុក ហេតុអ្វីមិនបង្ក្រាប.? បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។ជាក់ស្តែងបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញ ជាច្រើនកន្លែង ដូចជានៅតាមបណ្តោយមាត់ទន្លេបាសាក់តើយខាងកើត ស្ថិតនៅក្នុងឃុំស្វាយប្រទាល ឃុំត្រើយស្លានឹងឃុំតាលុន ស្រុកស្អាង ខេត្តកណ្ដាល កំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺគេមានការសង្ស័យថា បនល្បែងខាងលើនេះអាចជាឆ្នាំងបាយរបស់លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាងហើយ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា? បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងខុសច្បាប់ប្រភេទមាន់ជល់តាមអនឡាញ នៅក្នុងមូលដ្ឋានខាងលើកំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេងទាំងក្មេងទាំងចាស់ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។
គ្មានអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាប ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។

ប្រភពបានលើកឡើងថា?កន្លងមកធ្លាប់បានរាយការណ៌ជូនអាជ្ញាធរឬសមត្ថកិច្ចដែរ ប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ?ទំនងលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។

ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។សូម លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង មេត្តាចុះបង្ក្រាបកន្លែងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះផងទាន។

ប្រជាពលរដ្ឋសូមគោរពនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល សូមមេត្តាចាប់កម្លាំងក្រោមឱវាទឱ្យចុះមកពិនិត្យ និងបង្ក្រាបទីតាំងដែលបើល្បែងសុីសង មាន់ជល់ អនឡាញខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ/ ឃុំ /សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ផ្ទុយទៅវិញលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង មិនបានគោរពនូវអនុសាសន៍នឹងមិនបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ក្នុងដែនសមត្ថកិច្ចបស់ខ្លួនគ្រប់គ្រងនោះឡើយ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីសាម៉ីខ្លួននឹងមន្ត្រីពាក់ព័ន្ធជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!