ទាន់ហេតុការណ៍
ក្មេងទំនើង ៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន ករណីបើកឆាកប្រយុទ្ធវ៉ៃគ្នាលើដងផ្លូវបង្កសន្តិអសុខសង្គម.. - សមត្ថកិច្ចចម្រុះបង្ក្រាបបានខ្មោចរថយន្តចំនួន ៤គ្រឿង និងរឹបអូសទំនិញខូចគុណភាពចំនួន៥០១៤០គីឡូក្រាម ដុតបំផ្លាញចោល.. - ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ! - រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន - ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​ - ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ - ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង...

អតីត​ស្នងការរង​នគរបាល​ខេត្ត កណ្តាល​ ម្នាក់មានឈ្មោះ ស្រេង សុខា ត្រូវបាន​សមត្ថកិច្ច​ចាចាប់ឃាត់ខ្លួន ហើយបញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​

អតីត​ស្នងការរង​នគរបាល​ខេត្ត កណ្តាល​ ម្នាក់មានឈ្មោះ ស្រេង សុខា ត្រូវបាន​សមត្ថកិច្ច​ចាចាប់ឃាត់ខ្លួន ហើយបញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​

ខេត្តកណ្តាល÷ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ការចោទប្រកាន់​ពីបទ​ : ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចល នវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ ទី​៣០ ខែ កក្កដា ឆ្នាំ​២០២០ យោងតាម​មាត្រា​ ២៥៣​ នៃ​ច្បាប់​ភូមិបាល ។​

​ការចាប់ខ្លួន​លោក ស្រេង សុខា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​របស់លោក រស់ ផុន​ចាន់​និមល ចៅក្រម​ជំនុំជម្រះ​ នៃសាលាដំបូង​ខេត្តកណ្តាល ដែល​បានចេញ​កាល ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល​០១​ឆ្នាំ​ ៦​ខែ​ ពីបទ​ : ប្រើ​អំពើហិង្សា​ទៅ លើ​អ្នក កាន់កាប់​ អចលនវត្ថុ​ដោយ​សុចរិត​ប្រព្រឹត្ត​នៅ​ភូមិ កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​ស្របតាម​បញ្ញត្តិ​មាត្រា​២៥៣​ នៃ​ច្បាប់​ភូមិបាល ។​

​សូមរ​ម្លឹ​កថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាល​ថ្ងៃទី​២១ ខែ មេសា ឆ្នាំ​២០២០ បានចេញ​សេចក្តីសម្រេច​ ផ្អាក​ការងារ​បណ្តោះអាសន្ន លោក​ស្រេង សុខា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តកណ្តាល​។ សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ បាន​បង្គាប់​ឲ្យ លោក​ស្រេង សុខា ត្រូវ​មក​បង្ហាញមុខ​ នៅ​នាយកដ្ឋាន​បុគ្គ លិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ ចាំ​ការសម្រេច​របស់ថ្នាក់លើជាថ្មី​។

​លោក​ស្រេង សុខា កាលពី​អំឡុង​ឆ្នាំ​២០១៩ ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបើក​ការ ស៊ើបអង្កេត ពាក់ព័ន្ធ​នឹង​ករណី​ជូន​ថ្លៃ​បណ្ណាការ ភ្ជាប់ពាក្យ​របស់លោក ដោយ​ជូន​ថ្លៃទឹកដោះ ឱ្យទៅខាង​កូនក្រមុំ​ យ៉ាងច្រើនដ៏សន្ធឹកសន្ធាប់ចំនួន ១០​ម៉ឺន​ដុល្លារ ចិ​ញ្ជៀ​ន​ពេជ្រ និង​ឡាន​ទំនើប​ថែមទៀតផង ។ តែ​ទោះជាយ៉ាងណា ក្រោយ​បើកការ ស៊ើបអង្កេត ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា គឺជា​ការ​បង្អួត​ សម្ញែង​ទ្រព្យសម្បតិ្ត តែ​ប៉ុណ្ណោះ តែតាមពិត​គ្មាន​ទ្រព្យ​ទេ​ ៕​

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!