ភ្នំពេញ÷ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Tran Ngoc Long ប្រធានតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជាដែលបានចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងណែនាំលោក Huynh Van Thao ប្រធានថ្មី នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងរាជធានីភ្នំពេញ។








