ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)

នំពេញ ៖ នៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។

ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួមអបអរសាទរឱ្យបានច្រើនកុះករ និងមោទនភាពជាតិ ដោយក្តីស្មោះសរចំពោះព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!