ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

យ៉ាងម៉េចចេះ!!សមត្ថកិច្ចមួយក្រុមមានទាំងឯកសណ្ឋាននិងស៊ីវិលចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ ដោយអះអាងថាមានដីការចាប់ខ្លួនពីតុលាការ ដល់ពេលម្ចាស់ផ្ទះសួររកដីការបាននាំគ្នាដាក់មេប្រូចបាត់…!!!

យ៉ាងម៉េចចេះ!!សមត្ថកិច្ចមួយក្រុមមានទាំងឯកសណ្ឋាននិងស៊ីវិលចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ ដោយអះអាងថាមានដីការចាប់ខ្លួនពីតុលាការ ដល់ពេលម្ចាស់ផ្ទះសួររកដីការបាននាំគ្នាដាក់មេប្រូចបាត់…!!!

ខេត្តតាកែវ​៖​ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ខេត្តតាកែវ​ មួយក្រុមមានទាំងឯកសណ្ឋាននិងស៊ីវិលមានគ្នាប្រហែលប្រមាណ ១០នាក់ បានធ្វេីសកម្មភាពចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ ស្ថិតនៅភូមិភ្ងាស​ ឃុំអង្គប្រាសាទ​ ស្រុកគិរីវង់​ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២២នេះ ។

គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ច​ទាំង នោះគឺមានស្លៀកពាក់ ឯកសណ្ឋានខ្លះ សុីវិលខ្លះ ហើយត្រូវបានដកថយភ្លាមៗ បន្ទាប់​ពីម្ចាស់ផ្ទះ សួរនាំរកដីកាពីតុលាការ។​

អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍យើងក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋឈ្មោះ ង៉ោញ ណី អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលអះអាងថា ជាជនរងគ្រោះ បានបញ្ជាក់ប្រាប់ អង្គភាព ស៊ីអិនធី ហតញូយ៍យើងអោយដឹងថា គឺមានសមត្ថកិច្ចចុះព័ទផ្ទះគាត់ បម្រុងនឹងចាប់គាត់ ពិតប្រាកដមែន។​

នៅវេលាម៉ោង 1:52 នាទីថ្ងៃទី 16 ខែមិថុនាឆ្នាំ 2022 យោងតាមក្រុមការងារអង្គភាព សារព័ត៌មាន ស៊ីអិនធី ហតញូយ៍ យើង បានសម្ភាសន៍ជាមួយលោក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ តាមរយៈលេខទូរសព្ទទាក់ទិននឹងករណីខាងលើ លោកបានតបវិញថា ពិតជាមានករណីសមត្ថកិច្ចចុះទៅព័ទ្ធផ្ទះនោះមែន ដោយសារមានដីកាចាប់ខ្លួនពីតុលាការ ទាក់ទិននឹងរឿងដីធ្លី។​

ក្រោយមក នៅវេលាម៉ោង 2:02 នាទីរសៀល ខែឆ្នាំដដែល អង្គភាពយើងក៏បានសម្ភាសន៍បន្តរ​ទៅលោកស្នងការខេត្តតាកែវចំពោះករណីខាងលើ លោកបានតបយ៉ាងខ្លីវិញថា លោកមិនបានដឹងទេចំពោះរឿងនេះបើមានដីការចាប់ខ្លួនមែន គឺមិនរំលងលោកឡើយ តែចំពោះករណីមួយនេះលោកពិតជាមិនបានដឹងពិតមែន។​

មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីលោកអធិការស្រុកគីរីវង់ថាមានដីការចាប់ខ្លួន ចំណែកលោកស្នងការ លោកថាមិនដឹង?

អង្គភាពយើង កំពុងតែព្យាយាម ទំនាក់ ទំនងទៅស្ថាប័នតុលាការ ខេត្តតាកែវ ដើម្បីសួរព័ត៌មានលំអិតទាក់ទិននឹងរឿងនេះ?

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!