ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ទីបំផុតលោក ស្រី ង៉ោញ ណី បានដាក់ពាក្យបណ្ដឹង ប្ដឹងមន្ត្រីនគរបាលស្រុកគិរីវង់ និងបក្ខពួកទៅតុលាការ នឹង ទាជំងឺចិត្ត ១០ម៉ឺនដុល្លារ ពីបទ៖ រំលោភលំនៅដ្ឋាន..!! វគ្គ ២

ទីបំផុតលោក ស្រី ង៉ោញ ណី បានដាក់ពាក្យបណ្ដឹង ប្ដឹងមន្ត្រីនគរបាលស្រុកគិរីវង់ និងបក្ខពួកទៅតុលាការ នឹង ទាជំងឺចិត្ត ១០ម៉ឺនដុល្លារ ពីបទ៖ រំលោភលំនៅដ្ឋាន..!! វគ្គ ២

តាកែវ)៖ លោក ហែម សីហបូរ៉ា មុខរបរមន្ត្រីនគរបាលស្រុកគិរីវង់ និងបក្ខពួករងបណ្ដឹងពីលោកស្រី ង៉ោញ ណី ពីបទរំលោភលំនៅដ្ឋាន ទៅតុលាកាភ្លាមៗ ក្រោយដឹកនាំកម្លាំងចម្រុះទៅព័ទ្ធផ្ទះចាប់ប្រជាពលរដ្ឋដោយគ្មានបង្ហាញដីកា។

នេះយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ របស់លោកស្រី ង៉ោញ ណី ដែលឣង្គភាពយើងខ្ញុំទទួលបាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ម៉ោង១០ និង១០នាទីព្រឹក មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ខេត្តតាកែវ​ មួយក្រុមមានទាំងឯកសណ្ឋាននិងស៊ីវិលមានគ្នាប្រហែលប្រមាណ ១០នាក់ បានធ្វេីសកម្មភាពចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ ស្ថិតនៅភូមិភ្ងាស​ ឃុំអង្គប្រាសាទ​ ស្រុកគិរីវង់​ ខេត្តតាកែវ ដោយមិនបង្ហាញដីកា។

គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ច​ទាំង នោះគឺមានស្លៀកពាក់ ឯកសណ្ឋានខ្លះ សុីវិលខ្លះ ហើយត្រូវបានដកថយភ្លាមៗ បន្ទាប់​ពីម្ចាស់ផ្ទះ សួរនាំរកដីកាពីតុលាការ។​

អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍យើងក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋឈ្មោះ ង៉ោញ ណី អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលអះអាងថា ជាជនរងគ្រោះ បានបញ្ជាក់ប្រាប់ អង្គភាព ស៊ីអិនធី ហតញូយ៍យើងអោយដឹងថា គឺមានសមត្ថកិច្ចចុះព័ទផ្ទះគាត់ បម្រុងនឹងចាប់គាត់ ពិតប្រាកដមែន។​

នៅវេលាម៉ោង 1:52 នាទីថ្ងៃទី 16 ខែមិថុនាឆ្នាំ 2022 យោងតាមក្រុមការងារអង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ យើង បានសម្ភាសន៍ជាមួយលោក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ តាមរយៈលេខទូរសព្ទទាក់ទិននឹងករណីខាងលើ លោកបានតបវិញថា ពិតជាមានករណីសមត្ថកិច្ចចុះទៅព័ទ្ធផ្ទះនោះមែន ដោយសារមានដីកាចាប់ខ្លួនពីតុលាការ ទាក់ទិននឹងរឿងដីធ្លី។​

ក្រោយមក នៅវេលាម៉ោង 2:02 នាទីរសៀល ខែឆ្នាំដដែល អង្គភាពយើងក៏បានសម្ភាសន៍បន្តរ​ទៅលោកស្នងការខេត្តតាកែវចំពោះករណីខាងលើ លោកបានតបយ៉ាងខ្លីវិញថា លោកមិនបានដឹងទេចំពោះរឿងនេះបើមានដីការចាប់ខ្លួនមែន គឺមិនរំលងលោកឡើយ តែចំពោះករណីមួយនេះលោកពិតជាមិនបានដឹងពិតមែន។​

មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីលោកអធិការស្រុកគីរីវង់ថាមានដីការចាប់ខ្លួន ចំណែកលោកស្នងការ លោកថាមិនដឹង?

លោកស្រី ង៉ោញ ណី ក្រោយឃើញមានភាពមិនប្រក្រតីរបស់លោក ហែសីហបូរ៉ានិងបក្ខពួកសម្រុកចូលផ្ទះលោកស្រី ដោយគ្មានការជូនដំណឹងនិងគ្មានការឣនុញ្ញតិដោយឣយុត្តិធម៌បែបនេះ លោកស្រីសម្រេចចិត្តដាក់ពាក្យបណ្ដឹងលោក ហែម សីហបូរ៉ា និងបក្ខពួកទៅតុលាការ ដោយទាមទារសំណងជម្ងឺចិត្ត១០មុឺនដុល្លារ និងសំណូមពរផ្តន្ទាទោសលោក ហែម សីហបូរ៉ា និងបក្ខពួកតាមច្បាប់ ។

ជាចុងក្រោយលោកស្រី ង៉ោញ ណី និងក្រុមគ្រួសារដែលជាជនរងគ្រោះសូមសំណូមពរដល់ស្ថាប័នតុលាការ និង ថ្នាក់ដឹកទាំងអស់ សូមជួយរកយុត្តិធម៌ដល់រូបលោកស្រីនិងក្រុមគ្រួសាររបស់គាត់ផង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!