ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បេក្ខភាពប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង លោក ហម ម៉ាដា បានជម្រាបជូនអង្គពិធី ពីសភាពការណ៍ និងការវិវត្តន៍ក្នុងឃុំមហាខ្ញូង ទាំងមូល ដំណើរការទៅយ៉ាងល្អ ក្នុងនោះអាជ្ញាធរដែនដីបានពង្រឹងការងារបំរើប្រជាពលរដ្ឋនៅមូលដ្ឋានឃុំមហាខ្ញូង ដោយមានកិច្ចសហការល្អពីក្រុមការងារថ្នាក់កណ្តាលបានចុះជាប់ជាប្រចាំ ដើម្បីជួយលើកផែនការតម្រង់ទិសដៅការងារភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ។ ជាពិសេស លោកមេឃុំបានប្ដេជ្ញាថា នឹងបន្តពន្លឿនការងារអត្រានុកូលដ្ឋាន និងឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តម លី វ៉ាន់ហុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំមហាខ្ញូង មានប្រសាសន៍ថា សមិទ្ធផលទាំងឡាយដែលឃុំសម្រេចបាននាពេលនេះ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែង និងសហការល្អ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន អ្វីដែលសំខាន់ថែមទៀតនោះត្រូវបន្តសាមគ្គីភាពរឹងមាំ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ កាន់តែរីកចម្រើនបន្តទៅមុខទៀត។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងការកោតសរសើរចំពោះកិច្ចសហការល្អរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ដែលសម្រេចអនុវត្តន៍បានលទ្ធផលការងារបានយ៉ាងល្អប្រសើរ។ និងបានក្រើនរំលឹកអាជ្ញាធរដែនដី ជាពិសេសលោកមេឃុំ ដែលទើបនិងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី០៥ នេះ គឺចាំអោយច្បាស់នូវការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអនុសាសន៍សង្កត់ធ្ងន់ទៅកាន់មន្រ្តីមូលដ្ឋាន មានមេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់,មេប៉ុស្តិ៍ប៉ូលីស-ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជាចាំបាច់ខិតខំដោះស្រាយជូនប្រជាពលរដ្ឋ សេវាសាធារណៈនេះជាចំណុចដែលប្រជាពលរដ្ឋត្អូញត្អែរថាមានការផ្ដល់ភាពយឺតយ៉ាវជូនពួកគាត់។

ឯកឧត្តម បន្តថា ការជួបជុំគ្នាក្នុងថ្ងៃឡើងវិញបាន គឺដោយសារការគោលនយោបាយចាក់ស្រោច វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ឥតគិតថ្លៃនៅទូទាំងប្រទេសដោយជោគជ័យ ទើបអាចបើកប្រទេស និងលើគ្រប់វិស័យ ឡើងវិញដូចថ្ងៃនេះ ។ ដូច្នេះគឺជាការអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលអាចនិយាយបានថា នេះជាជីវិតទី៣របស់ប្រជាជនកម្ពុជា។

នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាត្រូវបានគេចាត់ទុកថាលេខ១ ដែលបានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនបានច្រើនជាងទេ ហើយនៅលើពិភពលោកជាប់លេខពីរ។ តែទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាកុំភ្លេចការពារខ្លួន កុំអោយឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះគឺនៅមានភាពកាចសាហាវ។ នៅក្នុងឱកាសពិធីសំណេះសំណាលក្នុងឃុំមហាខ្ញូងនេះដែរ សម្រាប់ក្រុមគ្រូពេទ្យស្មគ្រូពេទ្យស្ម័គ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នឹងបន្តចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ រួមទាំងការផ្តល់វែនតា និងការពិនិត្យ ដកធ្មេញដោយឥតគិតថ្លៃក្នុង១ខែម្តង១ឃុំ។ ជាមួយនេះ ក្នុងស្រុកកោះសូទិនមានឡានពេទ្យចំនួន២គ្រឿងទុកសម្រាប់ដឹកអ្នកជំងឺ ហើយថ្លៃដឹកទៅកាន់មន្ទីរពេទ្យ លោក ខៀវ កាញារីទ្ធ ជាអ្នកចេញឱ្យដើម្បីចូលចែករំលែកការលំបាករបស់នៅពេលជួបបញ្ហា។

ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសថាសំរាប់ ស្រ្តីដែលសំរាលកូន គ្រួសារដែលមានសមាជិកគ្រួសារទទួលមរណៈភាព ដោយមូលហេតុផ្សេងៗ និងជូនថវិកាចំនួន១០ម៉ឺនរៀល មិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់ដល់អាជ្ញាធរដែនដី និងមន្រ្តីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តន៍ការងារ ភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាព និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានដាក់ចេញ អំពើលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ។

ក្នុងឪកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជូនថវិកាដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងប្រសិទ្ធពរជ័យដល់ ថ្នាក់ដឹកនាំ សមាជិកសមាជិការ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែពុទ្ធពរបួនប្រការ កុំបីឃ្លាឃ្លាតឡើយ ៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!