ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

កាស៊ីណូស្វាយអាង៉ោង នៅតែបន្តបើកឱ្យពលរដ្ឋខ្មែរចូលលេងល្បែង សមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ…!!!

កាស៊ីណូស្វាយអាង៉ោង នៅតែបន្តបើកឱ្យពលរដ្ឋខ្មែរចូលលេងល្បែង សមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ…!!!

(ចេញផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២)

ខេត្តព្រៃវែង÷ បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកំពង់ត្របែក បានបណ្ដែតបណ្ដោយអោយកាសស៊ីណូ ដែលគ្មានផ្លាក យីហោ មួយកន្លែង បើកដំណើរការឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងភ្លូកទឹកភ្លូកដីដោយមិនញញើតនឹងទោសទណ្ឌអ្វីបន្តិចសោះដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។

បើតាមប្រភពបានបង្ហើបឱ្យដឹងថា កាស៊ីណូ ស្វាយង៉ោនោះ មានល្បែងគ្រប់ប្រភេទដូចជា ឡុកឡាក់ បៀរ ជល់ម៉ាន់ និង អាប៉ោង ។ល។ ចាប់បើកលេងជាយូមកហើយ ដោយបើកឱ្យពលរដ្ឋខ្មែរដែលជាអ្នកញៀនល្បែងចូលលេងល្បែងភ្នាល់រាល់ថ្ងៃយ៉ាងកក្រើកគ្មានខ្លាចក្រែងសមត្ថកិច្ចឡើយ។

ចំណែកអ្នកញៀនល្បែងជនជាតិវៀតណាមវិញ បានជិៈទូកឆ្លងមក ដីខ្មែរនៅត្រង់ចំនុចអូរឡ យ៉ាងគគ្រឹគគគ្រេង មានទាំង យួរកន្រ្តក់មាន់ ប្រសេកប្រសាច ។ ហើយអ្វីដែលរឹកតែហួសចិត្តនោះ គឺ៉អ្នកម៉ូតូឌុប ជាជនជាតិវៀតណាម រាប់សិបនាក់ និង ម៉ូតូរាប់សិបគ្រឿង មករងចាំដឹងពួកវៀតណាមដែលជិះទូកមកនោះ (មកខាងទឹកដីខ្មែរ) សំដៅទៅកាសស៊ីណូយ៉ាងរំភើយ ! ខណៈប៉ូលិសការពារវរៈព្រំដែនគោគ ៦០៧ ស្វាយអាង៉ោង មិនអើពើរឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក មានការព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខ និងការឆ្លងរីករាដាលជំងឺកូវីដ19 ដោយអ្នកមកលេងល្បែងមានជនជាតិវៀតណាមមកលេងយ៉ាងច្រើនហើយនៅប្រទេសវៀតណាមនៅមានជំងឺកូវីដ19 ឆ្លងនៅឡើយ។

ប្រភពដដែលបានបន្តទៀតថា ថៅកែកាស៊ីណូស្វាយអាង៉ោងនេះមានឈ្មោះថា តាចូវ និងមានមេការឈ្មោះតី បើកកាស៊ីណូលេងល្បែងឱ្យទាំងខ្មែរនិងយួនចូលលេងល្បែងភ្នាល់ដាក់ លុយរាប់លានដោយគ្មានកោតញញើតសមត្ថកិច្ចបន្តិចសោះ។

ប្រភពបន្តទៀតថាកាស៊ីណូស្វាយអាង៉ោងសង់ជាប់ទំនប់ព្រំដែន ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក សង្ស័យគ្មានច្បាប់ដោយគ្មានស្លាកយីហោទេ។

ទាក់ទិនទៅនឹងកាសស៊ីណូស្វាយអាង៉ោ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ និងជនជាតិវៀតណាមឆ្លងដែនមកលេងល្បែងក្នុងការស៊ីណូ ខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនសុំការបកស្រាយពីលោកអធិការស្រុកកំពង់បែក តាមប្រព័ន្ធតេលេក្រាម លោកបានតបមកវិញថា បានឃើញអរគុណ សុំប្រាប់ទៅនគរបាលការពារព្រំដែន ជាដែនសមត្ថកិច្ចរបស់គាត់លោកប្អូន។

ចំពោះថៅកែកាស៊ីណូស្វាយអាង៉ោងឈ្មោះ ចូវ និងមេការឈ្មោះ តី ក៏មិនអាចសុំការបំភ្លឺបានទេដោយមិនមានលេខទូរសព្ទទំនាក់ទំនង។

មហាជនមានការហួសចិត្ត នឹង ប៉ូលិសការពារវរៈព្រំដែនគោគ ៦០៧ ស្វាយអាង៉ោង និង មន្រ្តីពាក់ព័ន្ធផ្សេងៗទៀត ដែលឈរជើងនៅតំបន់ស្វាយអាង៉ោង មិនគួរណាបណ្តោយអោយវៀតណាម ឆ្លងដែនមកដីខ្មែរលេងល្បែង ដោយសេរី ហើយគ្មានការត្រូតពិនិត្យបែបនេះសោះ ! សង្ស័យបានស៊ីសំនែនសែនព្រេនពីម្ចាស់កាសសុីណូនោះឆ្អែតអស់ហើយមើលទៅ ! បានជានាំគ្នាសំងំឈឹង ហើយ មិនខ្វល់ពីគោលនយោបាយ ភូមិ – ឃុំ មានសុវត្តិភាពទាំង ៧ចំណុច បន្តិចសោះឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើបានគោរពនិងស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនិងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមមេត្តាចាត់កម្លាំងក្រោមឱវាទឱ្យចុះមកស៊ើបអង្កេតស្រាវជ្រាវតើកាសស៊ីណូស្វាយអាង៉ោ ខាងលើនេះតើពិតដូចប្រជាពលរដ្ឋបានលើកឡើងថាកំពុងបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងនិងដាក់ការសង្ស័យថា គ្មានច្បាប់អនុញ្ញាតពិតមែនដែរឬទេ? ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការ សូមអរគុណ ៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!