ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សូមអរគុណ លោក កែន រិទ្ធី អធិការក្រុងស្វាយរៀង ក្រោយពីអង្គភាពសារព័ត៌មានយើងបានរាយការណ៍ជូនពាក់ព័ន្ធទីតាំងល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ ចំនួន២កន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១០ នៅតាមបណ្ដោយផ្លូវជាតិលេខ១១២ នៅក្រុងស្វាយរៀង កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ លោកក៏បានដឹកនាំកម្លាំងចុះទៅទីតាំងខាងលើនិងបានធ្វើកិច្ចសន្យាបញ្ឈប់លេងបន្តទៅទៀត…!!!

សូមអរគុណ លោក កែន រិទ្ធី អធិការក្រុងស្វាយរៀង ក្រោយពីអង្គភាពសារព័ត៌មានយើងបានរាយការណ៍ជូនពាក់ព័ន្ធទីតាំងល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ ចំនួន២កន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១០ នៅតាមបណ្ដោយផ្លូវជាតិលេខ១១២ នៅក្រុងស្វាយរៀង កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ លោកក៏បានដឹកនាំកម្លាំងចុះទៅទីតាំងខាងលើនិងបានធ្វើកិច្ចសន្យាបញ្ឈប់លេងបន្តទៅទៀត…!!!

(ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២)

ខេត្ដស្វាយរៀង៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងក្រោយពីទទួលបានព័ត៌មានថាមានករណីល្បែងស៊ីសង តាមអនឡាញជល់មាន់តាម(កញ្ចក់ទូរទស្សន៍)ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១០ នៅតាមបណ្ដោយផ្លូវជាតិលេខ១១២ នៅក្រុងស្វាយរៀង ភា្លមនោះ លោកអធិការបានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះដល់ទីតាំងភ្លាម។

ជាលទ្ធផលសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងទាំងពីរខាងលើ និងធ្វើកិច្ចសន្យាអប់រំនឹងនាំដល់ម្ចាស់ទីតាំងដែលមានឈ្មោះ គង់ ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងឈ្មោះ វ៉ាន់ កង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មិនឲ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទីតាំងហាងលក់កាហ្វេរបស់ខ្លួនបន្តទៀតឡើយ។

មហាជនសាទរទៅនឹងចំណាត់ការរបស់លោកកែន រិទ្ធីអធិការនគរបាលក្រុងស្វាយរៀងដែលមានចំណាត់ការទៅលើល្បែងស៊ីសងតាមអនឡាញជល់មាន់តាម(កញ្ចក់ទូរទស្សន៍) នៅក្រុងស្វាយរៀងនេះ សបញ្ជាក់ឱ្យឃើញថាលោកអធិការគិតគូរពីភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!