ទាន់ហេតុការណ៍
កម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំ នៅសាលាខេត្ត គឺជាកាយវិការមនុស្សធម៌ដ៏សំខាន់ និងគួរឱ្យគោរព - ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បន្តទទួលសម្ភារៈ ថវិកា របស់បងប្អូននាក់កំពង់ស្ពឺ និងចុះពិនិត្យដោយផ្ទាល់នូវកន្លែងដាក់សម្ភារៈ កន្លែងវិចខ្ចប់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធី ជួបជុំអាហារសាមគ្គី យុវជនសារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធី ជួបជុំអាហារសាមគ្គី យុវជនសារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម ឆ្នាំ២០២២

(ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២)

ភ្នំពេញ÷ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធី ជួបជុំអាហារសាមគ្គី យុវជនសារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម ឆ្នាំ២០២

ជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលបានប្រឹងប្រែងបំពេញការងារក្នុងរយៈពេលកន្លងមកនេះ និងមានស្នាដៃល្អ ត្រូវបានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា រៀបចំជាពិធីជួបជុំអាហារសាមគ្គីយុវជន សារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នាសាល ដឹ ហ្រ្គេន ធឺរេស ខណ្ឌទួលគោក ក្រោមអធិបតីភាព ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

បន្ទាប់ពី ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានលើកទឹកចិត្តអោយអ្នកសារព័ត៌មានទាំងអស់ បន្តប្រឹងប្រែងពង្រឹងសមត្ថភាព វិជ្ជាជីវៈ និងបំពេញកិច្ចការងារប្រកបដោយក្រមសិលធម៌ខ្ពស់រួចមក លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានធ្វើរបាយការណ៍ជម្រាបជូនថា កាលពីកំឡុងខែមិនាកន្លងមកនេះ សមាគមបានរៀបចំ វគ្គបណ្តុះបណ្តាល ជូនអ្នកសារព័ត៌មាន និងយុវជនចំនួន ២៨៧នាក់ មានរយៈពេល៣ និងបានបន្តធ្វើកម្មសិក្សាចុះតាមបណ្តាខេត្ត រយៈពេល ១៤ថ្ងៃ ក្នុងខែមេសា ឆ្នាំ២០២២ ក្នុងនោះសិក្ខាកាម (ស្រីចំនួន ៨៧នាក់ និងប្រុស ២០០នាក់)។

សម្រាប់ឱកាសនៃពិធីជួបជុំអាហារសាមគ្គី នាពេលនេះ មានការអញ្ជើញចូលរួម ភ្ញៀវជាអ្នកសារព័ត៌មាន ចំនួន៣៩៤នាក់ មកពីបណ្តាអង្គភាពចំនួន ៤២អង្គភាព និងភ្ញៀវកិត្តិយសជាង១០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក ហោ គន្ធា តំណាងសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ពីជំហរ ខិតខំរិះរកមធ្យោបាយ ដើម្បីបង្កើតវគ្គបណ្តុះបណ្តាល សិក្ខាសិលា វេទិកាឲ្យបានញឹកញាប់ និងស្វែងរក គ្រូបង្ហាត់ខ្មែរ និងបរទេស ដែលមានបទពិសោធន៍ខ្ពស់លើវិស័យព័ត៌មានមកបង្រៀនជូនអ្នកសារព័ត៌មាន និងព្យាយាមធ្វើការទំនាក់ទំនងជាមួយដៃគូក្រៅប្រទេស ដើម្បីផ្ដល់ឱកាសបញ្ជូនអ្នកសារព័ត៌មាន ឆ្នើមចូលរួមសិក្សានៅក្រៅប្រទេសផងដែរ។

នេះជាការចូលរួមចំណែកពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព លើវិស័យសារព័ត៌មានកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិន ប្រសព្វរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាពិសេសការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏មហាឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។​

លោក​ ហោ​ គន្ធា​ សូម​ថ្លែង​អំណរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ​ និង​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ​ដែល​បាន​បានឧបត្ថម្ភ​ថវិកា​ ៥​ លាន​ រៀល​ តាម​រយៈ​លោក​ អុំ​ រស្មី​ ដេីម្បី​គាំទ្រ​ការ​រៀបចំ​ពិធី​

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងការកោតសរសើរដល់ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលបានជួយធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានជាច្រើនរូប។

លោកបានជម្រាបជូនថា កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដ៏ទៃ។ បច្ចុប្បន្ននេះ មានសារព័ត៌មាន បែបប្រពៃណី និងសារព័ត៌មានសម័យថ្មី សារព័ត៌មានអេឡិកត្រូនិក កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ មានចំនួនច្រើន រហូតដល់គេយល់ថា ជាការបាត់បង់សារព័ត៌មាន ប្រពៃណី ដោយរំលេចឡើងនូវសារព័ត៌មាន អេឡិកត្រូនិក។

តែការយល់ឃើញដូច្នេះ ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា មិនមែនជាការពិតនោះទេ ព្រោះថា នៅក្នុងសម័យនេះ សារព័ត៌មានបោះពុម្ព បានថយចុះ រហូតកាសែតខ្លះបានបិទទ្វារ ប៉ុន្តែខ្លះទៀតនៅដំណើរការ ហើយមានការរីកចំរើន តែមិនមែនលើផ្នែកបោះពុម្ពផ្សាយនោះទេ គឺលើផ្នែក ផ្សាយតាមប្រពន្ធ័ អនឡាញ ដែលបានបង្ហាញពីការសម្របខ្លួនតាមការវិវឌ្ឍនៃបច្ចេកវិទ្យា។

ដូច្នេះអ្វីដែលសំខាន់ គឺការបំពេញការងារស្របតាម វិជ្ជាជីវៈសារព័ត៌មាន និងសរសេរផ្សព្វផ្សាយ នូវរឿងរាវ ព័ត៌មាន ជាច្រើនដែលបានកើតមានឡើង និងមានអ្នកវិភាគព្រឹត្តការណ៍សំខាន់ៗ ប្រចាំអង្គភាពនីមួយៗ ទើបដំណើរការបាន រហូតមកដល់បច្ចុប្បន្ននេះ។

លោកថា សារព័ត៌មាន ដែលអាចដំណើរការបានយូរអង្វែង គឺត្រូវមានព័ត៌មានច្រើន ដើម្បីឲ្យអ្នកមើលបានដឹងរឿងច្រើន។ អ្នកកាសែតដែរពូកែ ត្រូវហ៊ានហែលបញ្ជាស់ទឹក មានន័យថា អាចសរសេរព័ត៌មាន ដែលធ្វើណាដែលគេមិនយល់ឲ្យគេដឹងយល់បាន។ ដូច្នេះហើយ ការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន មានសារៈសំខាន់ណាស់ដែលអាចធ្វើអោយយើងរស់បាន ក្នុងស្ថានភាពវិវឌ្ឍនៃបច្ចេកវិទ្យា និងការវិវឌ្ឍនៃសង្គម។

ទន្ទឹមនេះក៏ត្រូវចាំថា សិលធម៌ គឺជាអាវ ក្រោស សម្រាប់អ្នកសារព័ត៌មាន ហើយក្រសួងព័ត៌មាន បានខិតខំលើកកម្ពស់វិជ្ជាជីវៈ ក្រមសីលធម៌ បានកាន់តែល្អ ព្រោះថា ព័ត៌មានធ្វើឲ្យសង្គមដើរបានល្អ មានសុខដុមរមនា ក្នុងសង្គម និងមានការរីកចំរើន ។
សម្រាប់សង្គមប្រជាធិបតេយ្យ គឺព័ត៌មាន មានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ សម័យនេះ ត្រូវតែមានការចូលរួម ពីប្រជាជន អាស្រ័យមានព័ត៌មាន គ្រប់គ្រាន់ ហើយអ្នកផ្តល់ព័ត៌មានអោយ គឺអ្នកសារព័ត៌មាន នេះឯង។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!