ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ផ្សារទំនើបស៊ីធីម៉ល ជាកន្លែងបើកល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ឲ្យភ្ញៀវ ក្មេង ចាស់ ប្រុស ស្រី ចូលលេងយ៉ាងពពាក់ពពូន សូមលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា មេត្តាជួយពិនិត្យមើលផង (ជិះវាងគេងមិនលក់ធ្វើជាសំរាមលក់) វគ្គ១..!!!

ផ្សារទំនើបស៊ីធីម៉ល ជាកន្លែងបើកល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ឲ្យភ្ញៀវ ក្មេង ចាស់ ប្រុស ស្រី ចូលលេងយ៉ាងពពាក់ពពូន សូមលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា មេត្តាជួយពិនិត្យមើលផង (ជិះវាងគេងមិនលក់ធ្វើជាសំរាមលក់) វគ្គ១..!!!

(ចេញផ្សាយនៅថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២២)

ភ្នំពេញ៖ សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ដោយឡែកនៅក្នុងផ្សារទំនើបស៊ីធីម៉ល ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកល្បែងស៊ីសងអោយភ្ញៀវក្មេង ចាស់ ប្រុស ស្រី ចូលលេងយ៉ាងពពាក់ពពូន ហេតុអ្វីបានជាលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា មើលមិនឃើញ។

បើយោងតាមការរៀបរាប់របស់អាជីវករដែលលក់ដូរក្នុងផ្សារទំនើប ស៊ីធីម៉លនិងភ្ញៀវដែរមកដើរទិញឥវ៉ាន់ក្នុងផ្សារខាងលើបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំអោយបានដឹងថា៖«សម្លេង»នៅក្នុងផ្សារសុីធីម៉ល នៅជាន់ខាងលើមានទីតាំងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ មួយយ៉ាងធំបើកអោយភ្ញៀវ ក្មេង ចាស់ប្រុសស្រី ក្មេងមិនទាន់គ្រប់អាយុនឹងគ្រប់អាយុ ចូលលេងជារៀងរាល់ថ្ងៃ។

គាត់បានបន្ត៖ល្បែងអស់ទាំងនេះធ្វើអោយក្មេងគេចសាលាមិនចូលរៀន ក្មេងខ្លះអាចលួចលុយឪពុកម្តាយដើម្បីយកមកលេងល្បែងទាំងនេះ ហើយ«ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។

ករណីទាក់ទងនឹងទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក នេត ស៊ីថុន អធិការ ខណ្ឌ៧មករា លោកឧត្តមសេនី​យ៍ឯក ស ថេត អគ្គ​ស្នង​ការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេ​ង ​អភិ​បា​លរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យមើលទីតាំងល្បែងខាងលើនេះផង ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ…!!!

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!