ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

លោកតាំង គឹម ហុង អធិការរងទទួលផែនព្រហ្មទណ្ឌ បើកសៃវេនបញ្ជល់មាន់នឹងអាប៉ោងនៅខាងក្រោយផ្ទះរបស់ខ្លួន សមត្ថកិច្ចមូលដ្ឋានហាក់ដេកលក់អស់ មិនបង្គ្រាប.(វគ្គ១)..!!!

លោកតាំង គឹម ហុង អធិការរងទទួលផែនព្រហ្មទណ្ឌ បើកសៃវេនបញ្ជល់មាន់នឹងអាប៉ោងនៅខាងក្រោយផ្ទះរបស់ខ្លួន សមត្ថកិច្ចមូលដ្ឋានហាក់ដេកលក់អស់ មិនបង្គ្រាប.(វគ្គ១)..!!!

(ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២)

ខេត្តកំពង់ចាម៖ សៃវេនបញ្ជល់មាន់និងបាញ់អាប៉ោងយ៉ាងអនាធិបតេយ្យមួយកន្លែងកំពុងតែដំណើរការយ៉ាងរលួន ដោយពុំឃើញមានអជ្ញាធរ ឬ សមត្ថកិច្ចណាមានចំណាត់ការឡើយ ។ សព្វថ្ងៃនេះ គេសង្កេតឃើញថា មានសៃវែនបញ្ជល់មាន់និងបាញ់អាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកយ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ដាក់ប្រាក់ចាប់ពី ១០០០ដុល្លារ រហូតទៅដល់៥០០០ដុល្លារ ក៏មានដែរ។

យោងតាមប្រភពនៅតាមរោងកាហ្វេ បានរិះគន់ចំៗថា លោក តាំង គឹមហុង មានតួនាទីជាអធិការរងទទួលផែនព្រហ្មទណ្ឌ មិនគួរណាមកបើសៃវេនបញ្ជល់មាន់និងបាញ់អាប៉ោង ដើម្បីទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងពពាក់ពពូនដោយមិនគិតពីតួនាទីរបស់ខ្លួនជាអ្នកបង្ក្រាបបទល្មើសទៅវិញ តើឯណាទៅភូមិឃុំមានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិហើយនោះ!

តាមប្រភពសូមមិនបង្ហាញអតីតសញ្ញាណបានឲ្យដឹងថា  លោកអធិការរងស្រុកជើងព្រៃទទួលផែនព្រហ្មទណ្ឌ  ឈ្មោះតាំង គឹមហុង   បានបើកល្បែងស៊ីសងនៅទីតាំងផ្ទះរបស់ខ្លួន នៅខាងក្រោយហាងលក់បាយយីហោ៩៩   ដោយចាប់បើកពីម៉ោង១១ ថ្ងៃត្រង់ រហូតដល់ល្ងាច  យ៉ាងគឃ្លើនមិនខ្លាចច្បាប់ទេ ដោយសំអាងថា ខ្លួនជាអធិការរង មានអំណាចពេញដៃ ហើយកន្លងមកកូនចៅរបស់អធិការរូបនេះ បានដេញវាយអ្នកកាសែត ដែលផ្សាយពីបទល្មើសរបស់ខ្លួន។

ករណីសៃវេនបញ្ចូលមាន់និងបាញ់អាប៉ោងខាងលើនេះ អង្គភាពសារព័ត៌មានយើងបានរាយការណ៍ជូនលោកវរសេនីយ៍ទោ នួន ម៉េងហួរ អធិការនគរបាលស្រុកជើងព្រៃតាមប្រព័ន្ធតេលេក្រាមលោកចូលមើលហើយមិនឆ្លើយតប។

ពលរដ្ឋសំណូមពរដល់លោកអធិការស្រុកជើងព្រៃ លោកស្នងការនគរបាលខេត្តកំពង់ចាម និងលោកអភិបាលខេត្តកំពង់ចាម មេត្តាចាត់កម្លាំងឲ្យចុះបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង  កុំឲ្យអធិការរងស្រុកជើងព្រៃ ឈ្មោះកាំង គឹមហុង  ធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងតាមទំនើងចិត្តបែបនេះទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!