ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សូមលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករាមេត្តាជួយពិនិត្យមើលកន្លែងបើកល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ នៅផ្សារទំនើបស៊ីធីម៉លផង (ជិះវាងគេងមិនលក់ធ្វើជាសំរាមលក់) វគ្គ២..!!!

សូមលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករាមេត្តាជួយពិនិត្យមើលកន្លែងបើកល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ នៅផ្សារទំនើបស៊ីធីម៉លផង (ជិះវាងគេងមិនលក់ធ្វើជាសំរាមលក់) វគ្គ២..!!!

(ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២)

ភ្នំពេញ៖ ប្រជាពលរដ្ឋក៏ជាមហាជនបានឆ្ងល់ថា ផ្សារទំនើបស៊ីធីម៉ល ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកល្បែងស៊ីសងអោយភ្ញៀវក្មេង ចាស់ ប្រុស ស្រី ចូលលេងយ៉ាងពពាក់ពពូន ហេតុអ្វីបានលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា មើលមិនឃើញ។

សូមរំលឹកថា កន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ដោយឡែកលោក នេត ស៊ីថុន អធិការខណ្ឌ ៧មករា មិនបង្រ្កាបល្បែងស៊ីសងនៅក្នុងផ្សារទំនើបស៊ីធីម៉ល ឬមួយលោកបានទទួលសំណែនសែនព្រេនពីម្ចាស់ទីតាំងខាងលើអស់ហើយឬយ៉ាងណា ?

បើយោងតាមការរៀបរាប់របស់អាជីវករដែលលក់ដូរក្នុងផ្សារទំនើប ស៊ីធីម៉លនិងភ្ញៀវដែរមកដើរទិញឥវ៉ាន់ក្នុងផ្សារខាងលើបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំអោយបានដឹងថា៖«សម្លេង»នៅក្នុងផ្សារសុីធីម៉ល នៅជាន់ខាងលើមានទីតាំងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ មួយយ៉ាងធំបើកអោយភ្ញៀវ ក្មេង ចាស់ប្រុសស្រី ក្មេងមិនទាន់គ្រប់អាយុនឹងគ្រប់អាយុ ចូលលេងជារៀងរាល់ថ្ងៃ។

គាត់បានបន្ត៖ល្បែងអស់ទាំងនេះធ្វើអោយក្មេងគេចសាលាមិនចូលរៀន ក្មេងខ្លះអាចលួចលុយឪពុកម្តាយដើម្បីយកមកលេងល្បែងទាំងនេះ ហើយ«ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។

ករណីទាក់ទងនឹងទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក នេត ស៊ីថុន អធិការ ខណ្ឌ៧មករា លោកឧត្តមសេនី​យ៍ឯក ស ថេត អគ្គ​ស្នង​ការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេ​ង ​អភិ​បា​លរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យមើលទីតាំងល្បែងខាងលើនេះផង ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ៕

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!