ទាន់ហេតុការណ៍
កម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំ នៅសាលាខេត្ត គឺជាកាយវិការមនុស្សធម៌ដ៏សំខាន់ និងគួរឱ្យគោរព - ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បន្តទទួលសម្ភារៈ ថវិកា របស់បងប្អូននាក់កំពង់ស្ពឺ និងចុះពិនិត្យដោយផ្ទាល់នូវកន្លែងដាក់សម្ភារៈ កន្លែងវិចខ្ចប់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត

មិនធម្មតាមែនលោក កាំង គឹម ហុង អធិការរងទទួលផែនព្រហ្មទណ្ឌ បើកសៃវេនបញ្ជល់មាន់នឹងអាប៉ោង ដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ សូមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមចាប់កម្លាំងចុះបង្ក្រាបផងទាន..(វគ្គ២)!!

មិនធម្មតាមែនលោក កាំង គឹម ហុង អធិការរងទទួលផែនព្រហ្មទណ្ឌ បើកសៃវេនបញ្ជល់មាន់នឹងអាប៉ោង ដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ សូមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមចាប់កម្លាំងចុះបង្ក្រាបផងទាន..(វគ្គ២)!!

(ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២)

ខេត្តកំពង់ចាម៖ បញ្ហាល្បែងស៊ីសងខុសច្បាប់គឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច បើយើងក្រឡេកមកមើលសៃវេនបញ្ជល់មាន់និងបាញ់អាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពង់បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ដាក់ប្រាក់ចាប់ពី ១០០០ដុល្លារ រហូតទៅដល់៥០០០ដុល្លារ ក៏មានដែរ ចំណែកលោក នួន ម៉េងហួរ អធិការនគរបាលស្រុកជើងព្រៃ បានរក្សាភាពស្ងៀមស្ងាត់។

យោងតាមប្រភពនៅតាមរោងកាហ្វេ បានឲ្យដឹងនឹងរិះគន់ចំៗថា ទីតាំងសៃវែននិងបាញ់អាប៉ោងខាងលើជារបស់ លោក កាំង គឹមហុង មានតួនាទីជាអធិការរងទទួលផែនព្រហ្មទណ្ឌ មិនគួរណាលោកមកបើសៃវេនបញ្ជល់មាន់និងបាញ់អាប៉ោង ដើម្បីទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងពពាក់ពពូនដោយមិនគិតពីតួនាទីរបស់ខ្លួនជាអ្នកបង្ក្រាបបទល្មើស នឹងមានឈ្មោះលោក ទី ជាកូនអុកសម្រាប់ជួយសម្របសម្រួលដល់កម្លាំងជំនាញពាក់ព័ន្ធមួយចំនួនផងដែរ តើឯណាទៅភូមិឃុំមានសុវត្តិភាព បើល្បែងស៊ីសងប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិហើយនោះ!

តាមប្រភពសូមមិនបង្ហាញអតីតសញ្ញាណបានឲ្យដឹងថា  លោកអធិការរងស្រុកជើងព្រៃទទួលផែនព្រហ្មទណ្ឌ  ឈ្មោះកាំង គឹមហុង   បានបើកល្បែងស៊ីសងនៅទីតាំងផ្ទះរបស់ខ្លួន នៅខាងក្រោយហាងលក់បាយយីហោ៩៩   ដោយចាប់បើកពីម៉ោង១១ ថ្ងៃត្រង់ រហូតដល់ល្ងាច  យ៉ាងគឃ្លើនមិនខ្លាចច្បាប់ទេ ដោយសំអាងថា ខ្លួនជាអធិការរង មានអំណាចពេញដៃ ហើយកន្លងមកកូនចៅរបស់អធិការរូបនេះ បានដេញវាយអ្នកកាសែត ដែលផ្សាយពីបទល្មើសរបស់ខ្លួន។

ករណីសៃវេនបញ្ចូលមាន់និងបាញ់អាប៉ោងខាងលើនេះ អង្គភាពសារព័ត៌មានយើងបានរាយការណ៍ជូនលោកវរសេនីយ៍ទោ នួន ម៉េងហួរ អធិការនគរបាលស្រុកជើងព្រៃតាមប្រព័ន្ធតេលេក្រាមលោកចូលមើលហើយមិនឆ្លើយតប។

ពលរដ្ឋសំណូមពរដល់លោកអធិការស្រុកជើងព្រៃ លោកស្នងការនគរបាលខេត្តកំពង់ចាម និងលោកអភិបាលខេត្តកំពង់ចាម មេត្តាចាត់កម្លាំងឲ្យចុះបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង  កុំឲ្យអធិការរងស្រុកជើងព្រៃ ឈ្មោះកាំង គឹមហុង  ធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងតាមទំនើងចិត្តបែបនេះទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!