ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បានថ្លែងថា​ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បានថ្លែងថា​ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌

 

ត្បូងឃ្មុំ​​:​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បានថ្លែងថា​ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក ដែលជាក់ស្តែងនោះ គឺការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់សម្តេច រហូតសង្គ្រោះបានអាយុជីវិតប្រជាពលរដ្ឋរាប់សែននាក់ចេញពីវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩។​ ការ​ថ្លែង​បែប​នេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២​ ។ ​

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ ទ្រព្យធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានគោរពស្រឡាញ់សម្តេចតេជោ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងគ្រប់អាណត្តិនយោបាយកន្លងមក ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។

ជាមួយគ្នា​នោះ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ ក៏បាន​លេីក​ឡើង​ថា​ យើងមានគណបក្សនយោបាយច្រើនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែង ប៉ុន្តែប្រជាពលរដ្ឋនៅតែស្រឡាញ់ជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះ បម្រើ និងការពារប្រជាពលរដ្ឋដោយស្មោះត្រង់ក្នុងគ្រប់កាលៈទេសៈ ហើយជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ និងមានរចនាសម្ព័ន្ធចាត់តាំងយ៉ាងរឹងមាំពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន ដែលអាចដឹងច្បាស់ និងដោះស្រាយបានទាល់ពេលវេលានូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ហើយជាសក្ខីភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជាបានទទួលការគាំទ្រយ៉ាងលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកនេះ ដែលជាការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំការអភិវឌ្ឍរីកចម្រើននៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរឡើងបន្ថែមទៀត​ផងដែរ​ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!