ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ខ្លាំងមែនទែន ម្ចាស់បនល្បែងស៊ីសងខុសច្បាប់ ដែលបានបើកល្បែងភ្នាល់រហូតឈាន ដល់ឈ្លោះប្រកែក វ៉ៃគ្នាផ្អើលភូមិ ពេលនេះនៅតែអាចបន្តបើកដំណើរការបាន

ខ្លាំងមែនទែន ម្ចាស់បនល្បែងស៊ីសងខុសច្បាប់ ដែលបានបើកល្បែងភ្នាល់រហូតឈាន ដល់ឈ្លោះប្រកែក វ៉ៃគ្នាផ្អើលភូមិ ពេលនេះនៅតែអាចបន្តបើកដំណើរការបាន

( ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២)

ភ្នំពេញ៖ ករណីហិង្សា វ៉ៃគ្នា ផ្អើលភូមិ បង្កដោយឈ្មោះ ផា សារ៉ុម មេបនល្បែងកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នៅមិនទាន់មានដំណោះស្រាយ នៅឡើយទេ បែរម្ចាស់បនល្បែងមួយកន្លែងហ៊ានបើកដំណើរការ ដោយគ្មានខ្លាចសមត្ថកិច្ចមូលដ្ឋាន (នេះហាក់ដូចជាមានការលាក់បាំងខ្លាំងណាស់)។

ករណីនេះប្រជាពលរដ្ឋបានលើកឡើង ដោយសង្ស័យថា លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ ទំនងជាមានការចូលរួមឃុបខិតជាមួយម្ចាស់ទីតាំង ទើបបានជាមិនព្រមរកដំណោះស្រាយ បែរបណ្តោយឲ្យមានការបើកដំណើរការធម្មតាទៅវិញ។ ហើយថ្ងៃ១៩ កក្កដា នេះដែរ ក្រុមការងារសារព័ត៌មានមិនអាចទំនាក់ទំនងលោក សាន ប៉ែត បានទេព្រោះទូរស័ព្ទខលចូលមិន បែរជាមិនលើក។

ពាក់ព័ន្ធទៅនឹងករណីហិង្សាបង្កដោយមេបនល្បែង កាលពីថ្ងៃទី០៨ កក្កដា២០២២ ខាងលើនេះ ខាងសារព័ត៌មានយើងបាន សំការបំភ្លឺជាមួយលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាល ប៉ុន្តែលោក សាន ប៉ែត រូបនេះនិយាយថា ចាំគាត់ដោះស្រាយ។ តែការលើកឡើងរបស់លោក សាន ប៉ែត បែរជាផ្ទុយស្រឡះ (ពោលគឺ) មិនដោះស្រាយទេ ហើយបែរជាបណ្តោយឲ្យល្បែងបើកដំណើរការធម្មតា។

ចំណែកឯលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាមិនខ្វាយខ្វល់អ្វីទាល់តែសោះ គឺទុកឲ្យលោក សាន ប៉ែត ហើយនិងមេបនល្បែងដែលជាជនដៃដល់ ធ្វើអ្វីៗ ស្រាច់តែអំពើចិត្ត។

ពលរដ្ឋជាច្រើនស្នើសុំ ដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សុំលោកស្នងការចាត់បទបញ្ជាដល់លោក ម៉ន វុធី អធិការខណ្ឌដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ខាងលើ ដែលមានឈ្មោះ ផា សារ៉ុម ជាមេបនល្បែង និងជាជនដៃដល់ ផងទាន។ សូមអានពាក្យបន្តឹងខាងក្រោម..

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!