ទាន់ហេតុការណ៍
ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ! - រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន - ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​ - ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ - ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង... - រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប

នាំគ្នាលុបបំបាត់ជម្រកមូសខ្លា និងសំអាតជុំវិញផ្ទះ ទប់ស្កាត់បានជំងឺគ្រុនឈាម

នាំគ្នាលុបបំបាត់ជម្រកមូសខ្លា និងសំអាតជុំវិញផ្ទះ ទប់ស្កាត់បានជំងឺគ្រុនឈាម

(ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២)

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ប្រឹងប្រែងធ្វើអនាម័យ សំអាតក្នុងបរិវេណលំនៅដ្ឋានរបស់ខ្លួន ពិសេសលុបបំបាត់ឱ្យអស់នូវសំភារៈនានាដែលជាប្រភពនៃជម្រកមូសខ្លា។ថ្លែងដូចនេះធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការបង្ការនិងទប់ស្កាត់ជំងឺគ្រុនឈាមនៅភូមិព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា មូសខ្លាគឺជាភ្នាក់ងារចម្លងដ៏មានប្រសិទ្ធិភាពនៃជំងឺគ្រុនឈាម វាអាចធ្វើអាចសម្លាប់កុមារតូចៗក្នុងរយៈពេលដ៏ខ្លីប្រសិនជាមាតាបិតារបស់កុមារមានការធ្វេសប្រហែសឬមិនបានយកចិត្តទុកដាក់នាំទៅឱ្យក្រុមគ្រូពេទ្យព្យាបាលទាន់ពេលវេលា ហើយបច្ចុប្បន្នជំងឺនេះក៏បានចម្លងទៅកាន់មនុស្សចាស់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញជាគោលដៅអភិវឌ្ឍន៍ជាតិក្នុងការកាត់បន្ថយមរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំ ការលើកកម្ពស់សុខភាពមាតានិងការប្រយុទ្ធនឹងជំងឺអេដស៍ របង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លងដ៏ទៀត បញ្ហាសុខភាពសាធារណៈនិងគ្រោះមហន្តរាយ ។ ហើយស្ថានភាពជំងឺគ្រុនឈាមក្នុងខេត្តកំពង់ស្ពឺនៅរយៈពេល៦ខែដើមឆ្នាំមករាដល់ខែកក្កដាក្នុងឆ្នាំ២០២២ គិតត្រឹមសប្ដាហ៍ទី២៦មានចំនួនសរុប៥៧៩ករណី ក្នុងនោះស្រីមានចំនួន២៨៨ ករណី ត្រូវនិងអត្រាអាំងស៊ីដង់៦១.៨ ក្នុងចំណោមមនុស្ស១០០ពាន់នាក់ និង ករណីស្លាប់ចំនួន២ករណី ត្រូវនិងអាត្រា០,៣% ។ គិតក្នុងរយៈពេលដូចគ្នាជំងឺគ្រុនឈាមបានកើនឡើងលើសពី១០០%បើប្រៀបធៀបឆ្នាំ២០២១ដែលមានចំនួន៦៦ករណី។លោកបានលើកឡើងផងដែរថាសម្រាប់កុមារដែលបានស្លាប់ដោយជំងឺគ្រុនឈាមចំនួន២នាក់១-គឺកុមារី អាយុ ៩ឆ្នាំ រស់នៅភូមិទួលបារាយ ឃុំក្រាំងចេក ស្រុកឧដុង្គ(ស្លាប់ ២៤/០៦/២០២២)និង២- កុមារា អាយុ១៨ខែ រស់នៅភូមិ ព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន (ស្លាប់ ០១/០៧/២០២២) កុមារទាំង២គឺបានស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានសំដែងនូវការសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបង់នូវកូនជាទីស្រឡាញ់ដោយសារជំងឺគ្រុនឈាមដ៏កាចសាហាវមួយនេះ ។ ទន្ទឹមជាមួយការចូលរួមរំលែកទុក្ខនោះលោកក៏បានអំពាវនាវឱ្យបងប្អូនដែលមានកូនតូចៗត្រូវស្លៀកពាក់ខោអាវដែលវែងដើម្បីបិទរាង្គកាយឱ្យជិតដល់ពួកគេ សំអាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មិនត្រូវទុកស្មៅឱ្យដុះនៅឧបទ្រព ឬបោះចោលនូវសំបកដូង សំបកកង់ឡានម៉ូតូដែលជាជម្រកពងកូនរបស់មូសខ្លានៅជុំវិញផ្ទះនោះទេព្រោះសត្វនេះចូលចិត្តរស់នៅកន្លែងដែលមានទឹកដក់ពិសេសគឺទឹកដក់ហើយថ្លា មួយវិញទៀតចំពោះពាងទឹកគឺត្រូវតែដាក់ថ្នាំអាបែតជាប្រចាំ ព្រោះពាងទឹកក៏ជាប្រភពជ្រកកោននិងពងកូននៃមូសខ្លាផងដែរ។ការលុបបំបាត់របស់ទាំងអស់ខាងលើនិងមានបរិស្ថានស្អាតគឺមានន័យថាយើងមានសុវត្ថិភាពនិងគេចផុតពីជំងឺគ្រុនឈាមដ៏កាចសាហាវនោះហើយ។

សូមបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងដែរថាមានស្រុក-ក្រុងចំនួនបីក្នុងខេត្តកំពង់ស្ពឺគឺស្រុកសំរោងទង ស្រុកឧដុង្គនិងក្រុងច្បារមនមានអត្រាចំលងជំងឺគ្រុនឈាមខ្ពស់ជាងស្រុកដទៃដែលមានលក្ខណៈរាយប៉ាយ។ជំងឺនេះដែរបានកើតលើកុមារគ្រប់ក្រុមអាយុ ប៉ុន្តែ៨៣%បានកើតលើកុមារអាយុចាប់ពី៥ឆ្នាំដល់១៤ឆ្នាំដែលភាគច្រើនជាកុមារដែលកំពុងរៀននៅក្នុងសាលាបឋមសិក្សា។ទន្ទឹមនិងការប្រឈមជាមួយជំងឺគ្រុនឈាមនេះដែរ មន្ទីរសុខាភិបាលបាននិងកំពុងដាក់ថ្នាំអាបែតសម្លាប់ដង្កូវមូសខ្លា តាមតំបន់ដែលមានការរងគ្រោះ និងរាត ត្បាតខ្លាំង ដើម្បីកាត់បន្ថយអត្រាឈឺ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!