ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ប្រជាពលរដ្ឋចំនួន១៤៩ គ្រួសារ រស់ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តម ប្រាក់ សុវណ្ណ អមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចុះសំណេះសំណាលជាបងប្អូនប្រជាពលរដ្ឋក្រីក្រលំបាកចំនួន១៤៩គ្រួសារ រស់នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ប្រជាពលរដ្ឋចំនួន១៤៩ គ្រួសារ រស់ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តម ប្រាក់ សុវណ្ណ អមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចុះសំណេះសំណាលជាបងប្អូនប្រជាពលរដ្ឋក្រីក្រលំបាកចំនួន១៤៩គ្រួសារ រស់នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

(ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២)

ឯកឧត្តមបានសូមពាំនាំ​នូវ​ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ដែលតែងតែចុះជាប់ជាប្រចាំជា​មួយ​​​ប្រជាពលរដ្ឋ ដោយមិនប្រកាន់ព័ណ៌សម្បុរ ពូជសាសន៍ សាសនា និន្នាការនយោបាយអ្វីឡើយ ជាក់ស្តែងថ្ងៃនេះតាមរយៈ​សាខាកាកបាទ​ក្រហមកម្ពុជា​ ខេត្តព្រះវិហារ បាននាំយកសម្ភារ និង​ថវិកា មកផ្តល់ជូនបងប្អូន​ទាំងអស់ ចំនួន១៤៩ គ្រួសារ នៅ​ទីនេះ ដែលមាន​ជីវភាព​ខ្វះខាត​ ក្រីក្រលំបាក​ ​។

ឯកឧត្តមបន្តថា កាលណា​សង្គមជាតិ​មួយ មាន​សន្តិភាព​ហើយ​ នោះ​បងប្អូន​ កូនក្មួយ​ មាន​ឱកាស​សិក្សារៀនសូត្រ ជំនាញ​វិជ្ជាជីវៈ និង​ប្រកប​មុខ​របរ​ផ្សេងៗ តាម​ជំនាញ និង​ចំណូលចិត្ត​រៀងខ្លួន​ ​ហើយ​ផល​ចំណូល​ដែលទទួល​បាន​ នឹង​បាន​មក​ដោយ​សន្សឹម​ៗ​ ពេលនោះ​ កូនចៅយើង នឹង​មាន​លំនៅដ្ឋាន​សមរម្យ​ មធ្យោបាយ​ធ្វើដំណើរ​ និង​មាន​អនាគត ​រៀងៗ​ខ្លួន​។​

ក្នុងឱកាសនោះឯកឧត្តមបានអំពាវនាវសូមលោកយាយ លោកតា បងប្អូនកូនក្មួយ ទាំងអស់ សូមបន្តនាំគ្នាទៅចាក់វ៉ាក់សាំង ដូសជំរុញ (ដូសទី៣ ទី៤ ទី៥) បន្តទៀត ចាប់ពី​អាយុ​ ០៣​ឆ្នាំ​ ឡើងទៅ​ ដើម្បីចូល​រួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ព្រោះថាជំងឺកូវីដ វាមិនទាន់ទៅ​ណាឆ្ងាយពីយើងនៅឡើយទេ​ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លង​មកនេះ ក៏មាន

អ្នកឆ្លងជាបន្តបន្ទាប់​ផងដែរ។
-ចំពោះស្រ្តីមានផ្ទៃពោះក៏សូមទៅពិនិត្យផ្ទៃពោះ អោយបានទៀងទាត់តាមការកំណត់របស់ គ្រូពេទ្យដើម្បីតាមដានសុខភាពទាំងម្តាយ និងកូន ជៀសវាងគ្រោះថ្នាក់​កើតឡើងជាយថាហេតុ។

-ត្រូវសម្រាកក្នុងមុងឱ្យ​បានជាប់ជាប្រចាំ ព្រោះរដូវភ្លៀងធ្លាក់មានមូសខ្លា អាចបណ្តាលឱ្យ កើត​ជំងឺ​​គ្រុនឈាម។
-ត្រូវការពារកូនតូចៗ កុំឱ្យ​ទៅលេងទឹក ការពារគ្រោះថ្នាក់ ព្រោះថា​ប៉ុន្មានថ្ងៃ​នេះ មានអ្នកគ្រោះថ្នាក់ដោយលង់ទឹកស្លាប់ជាបន្តបន្ទាប់។

-ពេលភ្លៀងត្រូវរកកន្លែងដែលមានសុវត្ថិភាព មិនត្រូវជ្រកក្រោមដើមឈើធំៗ ត្រូវបិទទូរស័ព្ទ ដើម្បីការពារ​គ្រោះថ្នាក់ដែលបណ្តាលមកពីរន្ទះ។

ជាចុងក្រោយឯកឧត្តមបានស្នើសុំ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​មន្ទីរសុខា​ភិបាល ត្រូវ​ត្រៀម​លក្ខណៈ​រួចជាស្រេច​ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋគ្រប់ពេល​​ និង​ត្រៀមទីទួលសុវត្ថិភាព និង​ថ្នាំសង្កូវផ្សេងៗ មាន​ថ្នាំពិសពស់ ជាដើម…។ល។

សម្ភារផ្តល់ជូន លោកយាយ លោកតាបងប្អូនទាំង ១៤៩ គ្រួសារ ក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកស៊ីអ៊ីវ ០១យួរ, និងថវិកាចំនួន ២ ម៉ឺន​រៀល។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!