ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម ដែលយកកាំបិតប៉័ងតោកាប់ចិញ្ច្រាំប្តីឱ្យរងរបួសធ្ងន់នៅខណ្ឌសែនសុខ..

លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម ដែលយកកាំបិតប៉័ងតោកាប់ចិញ្ច្រាំប្តីឱ្យរងរបួសធ្ងន់នៅខណ្ឌសែនសុខ..

(ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២)

ភ្នំពេញ. ស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម ដែលយកកាំបិតប៉័ងតោកាប់ចិញ្ច្រាំប្តីឱ្យរងរបួសធ្ងន់នៅខណ្ឌសែនសុខ ត្រូវបានលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងជាបណ្ដោះអាសន្នហើយ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ។

ការដោះលែងនេះធ្វើឡើងបន្ទាប់ពី តំណាងអយ្យការ សម្រេចចោទប្រកាន់ស្ត្រីត្រូវចោទខាងលើពីបទ ហិង្សាដោយដោយសហព័ទ្ធ ឬអនីតិសង្វាសជន ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ០៣ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២២។

ពាក់ព័ន្ធសំណុំរឿងនេះ លោកព្រះរាជអាជ្ញារង ហេង ផេង បានប្រាប់អ្នកកាសែតថា ស្ត្រីជាប់ចោទទើបតែវះកាត់ មានម្ដាយចាស់ជរា និងមានកូនតូចផង ហើយអ្នកទាំងពីរនៅមិនទាន់ចប់គ្នានោះទេ។

បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាប្ដី បានបញ្ជាក់ថា ស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម បានធ្វើសកម្មភាពលបកាប់ប៉ុនប៉ងសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខណៈជនរងគ្រោះទៅមើលកូនឈឺតាមការខលហៅរបស់ស្ត្រីជាប់ចោទ។

ដើមហេតុដែលស្ត្រីជាប់ចោទកាប់ជនរងគ្រោះ គឺដោយសារតែខឹងជនរងគ្រោះមិនព្រមវិលមកស្នាក់នៅក្នុងផ្ទះជួលជាមួយគ្នាវិញ តាមការសុំរបស់ស្ត្រីដៃដល់តាមការទាមទាររបស់នាង។

នៅពេលកើតហេតុនោះ ស្ត្រីជាប់ចោទបាន ប្រើកាំបិតប៉័ងតោកាប់លើជនរងគ្រោះជាប្តីផ្នែកក្បាលពីខាងក្រោយ និងកាប់ជើងរហូតដេកហូរឈាម រួចទុកចោលបំណងឱ្យស្លាប់ ប៉ុន្តែត្រូវសាច់ញាតិជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមកគ្រួសារនេះធ្លាប់មានទំនាស់នឹងគ្នា ដោយប្រើហិង្សាររហូតស្ត្រីជាប់ចោទខាងលើ បានប្ដឹងប្តីទៅតុលាការ ហើយតុលាការកំពុងចាត់ការលើបណ្ដឹងរបស់ស្ត្រីឈ្មោះ ជា សុភាព ហៅ ហម នេះផងដែរ។

ប្រភពបន្ថែមថា នៅថ្ងៃកើតហេតុ គឺជនបង្កឈ្មោះ ជា សុភាព ហៅ ហម បានប្រើកាំបិតលបកាត់ជនរងគ្រោះពីខាងក្រោយដោយមិនមែនជាសកម្មភាពវាយទៅវាយមកនោះទេ ព្រោះបើតាមកម្លាំងរបស់ជនរងគ្រោះជាមនុស្សប្រុស បើវាយទៅវាយមកស្ត្រីជាប់ចោទមិនអាចវាយឈ្នះជនរងគ្រោះឡើយ គឺមានតែលបកាប់ពីខាងក្រោយនៅពេលជនរងគ្រោះមិនដឹងខ្លួនតែប៉ុណ្ណោះទើបអាចកាប់បានរហូតរងរបួសធ្ងន់ធ្ងរបែបនេះ ចំណែកស្ត្រីដៃដល់ក៏ពុំមានស្នាកស្នាមរងរបួសអ្វីបន្តិចឡើយ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!