ទាន់ហេតុការណ៍
សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ..

អធិរាជឈ្មួញឈើដ៏ល្បីឈ្មោះ ទុយ ប៊ុនលី នឹងឈ្មោះ ផាន រ៉ុង (ហៅយាយខ្លីឬប្រពន្ធតាលី)តើមានអ្នកណានៅពីក្រោយខ្នង? ក្រោយពីស្ងប់ស្ងាត់មួយរយៈ ពេលនេះសកម្មភាពដឹកជញ្ជូនបទល្មើសចាប់ផ្ដើមកក្រើកឡើងវិញ គ្មានមន្ត្រីជំនាញណាហ៊ានបង្រ្កាប…

អធិរាជឈ្មួញឈើដ៏ល្បីឈ្មោះ ទុយ ប៊ុនលី នឹងឈ្មោះ ផាន រ៉ុង (ហៅយាយខ្លីឬប្រពន្ធតាលី)តើមានអ្នកណានៅពីក្រោយខ្នង? ក្រោយពីស្ងប់ស្ងាត់មួយរយៈ ពេលនេះសកម្មភាពដឹកជញ្ជូនបទល្មើសចាប់ផ្ដើមកក្រើកឡើងវិញ គ្មានមន្ត្រីជំនាញណាហ៊ានបង្រ្កាប…

(ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២)

ខេត្តកំពង់ស្ពឺ÷ សេចក្តីរាយការណ៍បានឲ្យដឹងនៅរសៀលថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ ២០២២ នេះ បញ្ជាក់ឲ្យដឹងថា មានមេឈ្មួញរកស៊ីឈើខុសច្បាប់ពីរនាក់ប្ដីប្រពន្ធកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រភេទគ្រឿងផ្ទះយ៉ាង គគ្រឹកគគ្រេង ដោយពុំឃើញមានសមត្ថកិច្ចណាចុះបង្ក្រាបនិងទប់ស្កាត់ឡើយ។

កន្លងមកអធិរាជឈ្មួញឈើចាស់វស្សានិងល្បីថាជើងខ្លាំង ពីរនាក់ប្ដីប្រពន្ធឈ្មោះ ទុយ ប៊ុនលី នឹងឈ្មោះ ផាន រ៉ុង (ហៅយាយខ្លីឬប្រពន្ធតាលី) រស់នៅភូមិត្រពាំងក្រើញ ឃុំក្រាំងចេក ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ តែងតែដឹកជញ្ជូនឈើប្រភេទនេះចេញពីរភូមិស្រែកិន និង ភូមិពោមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាយូរឆ្នាំមកហើយតែមិនដែលឃើញ មន្ត្រីដែលពាក់ព័ន្ធ ក្នុងភូមិ ឃុំ ស្រុក ខាងលើ ធ្វើការចាប់បង្ក្រាបបានម្តងណានោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ៖ សកម្មភាពនៃការដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់ខាងលើនោះ នៅទីនោះក៏មាន មន្ត្រីជំនាញបរិស្ថាន ដែលមានស្នាក់ការប្រចាំ នៅតំបន់នោះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក ហ៊ុល ម៉ារា នាយកដែនជម្រក សត្វព្រៃស្រុកឱរ៉ាល់ និង កុងត្រូលរបស់លោក ឯម សុខុម ដែលយកផ្ទះប្រជាពលរដ្ឋបង្កើតឡើងដើម្បីទប់ស្កាត់រាល់សកម្មភាពដឹកជញ្ជូនបទល្មើសផ្ទុយទៅវិញដូចជារួមចំណែកបង្កើតអោយមានបទល្មើសអញ្ចឹងនិងស្នាក់ការរដ្ឋបាលព្រៃឈើផ្លោច ដែលគ្រប់គ្រងដោយលោក ស្មៀន សារ៉េត រហូតទៅដល់ស្នាក់ការរដ្ឋបាលព្រៃឈើអូររទេះភ្លូកដែលគ្រប់គ្រងដោយលោក តេង សុវណ្ណារ័ត្ននិងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ដូចជាប៉ូលីប្រឆាំងបទល្មើសសសេដ្ឋកិច្ចក្រសួង ដែលប្រចាំការ ការពារ និង ទប់ស្កាត់បទល្មើស ធនធានធម្មជាតិព្រៃឈើ រួម នឹង សមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើននៅក្នុងស្រុក តែហាក់ដូចជាកំពុង តែសំងំស្ងៀមរៀងៗខ្លួន ។

ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់និងស្រុកថ្ពង បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយអធិរាជឈ្មួញដុះស្លែពីរនាក់ប្ដីប្រពន្ធនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើនឹងធ្វើសកម្មភាពដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ចេញពីរតំបន់ព្រៃភ្នំនិងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ដោយឡែកមន្ត្រីជំនាញពាក់ពន្ធ័ចាប់តាំងពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្តនិងក្រសួងគឺមិនទប់ស្កាត់បទល្មើស ដឹកជញ្ជូនឈើនេះទេ បើទោះបីមានស្នាក់ការប្រចាំជាច្រើនតាមដងផ្លូវក៏ដោយ ។

ជាក់ស្តែង នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលា ម៉ោង ០៧និង១៥នាទី សកម្មភាពដឹកជញ្ជូនឈើរបស់អធិរាជមេឈ្មួញពីរនាក់ប្ដីប្រពន្ធ ឈ្មោះ ទុយ ប៊ុនលី ! និងឈ្មោះ ផាន រ៉ុង(ហៅយាយខ្លីឬប្រពន្ធតាលី) បានធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៤៤ ដឹកជញ្ជូនឈើ ចេញពីស្រុកឱរ៉ា តាមគោយន្តកន្ត្រៃរ រហូតមកដល់ ស្រុកថ្ពង នឹងស្រុកឧត្តុង ឆ្ពោះទៅលក់នៅតាមបណ្ដាលខេត្ត ដោយរលូន ហើយបណ្តាញព័ត៍មានក៍បានធ្វើការទំនាក់ទំនងនឹងរាយការណ៍ ទៅ ស្ថាប័នពាក់ពន្ធ័តាមលំដាប់ ដើម្បីសុំការអន្តរាគមន៍ទប់ស្កាត់ គោយន្តដឹកឈើខាងលើនេះ តែពុំមានការឆ្លើយតបនោះទេ។

ដូច្នេះអធិរាជមេឈ្មួញខាងលើនេះកាន់តែមានអំណាចដើរប្រមូលឈើ ដឹកជញ្ជូនចេញពីក្នុងស្រុកឱរ៉ាល់ យ៉ាងគឃ្លើន ដូច្នេះបទល្មើសផលអនុផលព្រៃឈើក្នុងខេត្តកំពង់ស្ពឺ មិនអាចទប់ស្កាត់បានទេ ហើយមានការកើនឡើងយ៉ាងគំហុកក្នុងមួយថ្ងៃៗ។

បញ្ហានេះប្រជាពលរដ្ឋគោរពស្នើសុំដល់លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នឹង លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក៏ដូចជា ឯកឧត្តម ជូរ សារុន មេបញ្ជាការប៉េអឹមខេត្តកំពង់ស្ពឺ និង ឯកឧត្តម សម សាមុន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ សូមមេត្តាជួយពិនិត្យមើលកម្លាំងជំនាញជាច្រើនស្ថាប័ននៅស្រុកឱរ៉ាល់ បើកដៃឲ្យអធិរាជឈ្មួញឈើឈ្មោះ ទុយ ប៊ុនលី នឹងឈ្មោះ ផាន រ៉ុង(ហៅយាយខ្លីឬប្រពន្ធតាលី) ដើរធ្វើព្យុះភ្លៀងប្រមូលទិញនិងដឹកជញ្ជូនឈើដែលប្រជាពលរដ្ឋចូលទៅកាប់បំផ្លាញក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងរង្គាលបែបនេះនិង មានអ្នកនៅពីរក្រោយខ្នង ដ៍រឹងមាំចាំជួយជ្រុំជ្រេងអធិរាជមេឈ្មួញពីរនាក់ខាងលើដើម្បី ដឹកជញ្ជូនបទល្មើសព្រៃឈើទៅដោយរលូន ៕

 

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!