ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

លោក(វិសាល)ពិតជាមានអំណាចខ្លាំងម៉ែន ហ៊ានបើកសៃរៀនប្រជល់មាន់និងអាប៉ោងខុសច្បាប់ នៅចំកណ្ដាលទីក្រុងភ្នំពេញ យ៉ាងរលូន សមត្ថកិច្ចមិនបង្រ្កាប(វគ្គ២)

លោក(វិសាល)ពិតជាមានអំណាចខ្លាំងម៉ែន ហ៊ានបើកសៃរៀនប្រជល់មាន់និងអាប៉ោងខុសច្បាប់ នៅចំកណ្ដាលទីក្រុងភ្នំពេញ យ៉ាងរលូន សមត្ថកិច្ចមិនបង្រ្កាប(វគ្គ២)

(ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២)
ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ៖ទីតាំងសៃវៀនប្រជល់មាន់នឹងអាប៉ោងមួយកន្លែង ស្ថិតនៅសង្កាត់ទឹកល្អកទី៣ ទុលមុខអតីតផ្សាឃ្លាំងរំសេវដែលមានផ្លូវចូលឯបនឹងផ្ទះវីន គង់ សំអឿន ទៅមុខប្រហែល៥០ម៉ែត្របទស្តាំចំនួន៤០ម៉ែត្រទៀតបទឆ្វេងដល់សៃវៀន ដែលមានរបងថ្មផ្លូវចូលបាំងក្តា។

ប្រភពបានដាក់ការសង្ស័យថា៖សៃវៀននេះបានបិទហើយហេតុអ្វីបានជាដំណើរការវិញបានយ៉ាងរលូន មានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងបែបនេះទៅវីញ?ប្រភពបន្តថា ប្រហែលជាម្ចាស់បនល្បែងសុីសងប្រជល់មាន់នឹងអាប៉ោងនេះមានខ្នងអាងខ្សែធំហើយទើបបើកលេងយ៉ាងពពាក់ពពូន ដោយគ្មានអជ្ញាធមូនដ្ឋានណាចុះបង្ក្រាបបែបនេះ?។

ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។

បងប្អូនប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកលោក ជា ពិសី អភិបាលខណ្ឌទួលគោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណអភិបាលក្រុងភ្នំពេញសូមឯកឧត្តមមេត្តាជួយចាត់សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ផងទាន៕

សូមរំលឹកថា ចំពោះលោកមេប៉ុស្តិ៍ សង្កាត់ទឹកល្អបីអង្គភាពយើងបានទំនាក់ទំនងតាមលេខទូរសព្ទ័រាយការណ៍ជូន«លោកបានឆ្លើយថាចាំអោយគេចុះមើល» តែនៅពេលនេះទីតាំងខាងលើនៅតែបើកលេងដដែល។

សូមបញ្ជាក់ថានេះជាកាលើឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនពេញចិត្តចំពោះក្នុងតំបន់គាត់កើតមានល្បែងសុីសងខុសច្បាប់ហើយសមត្ថកិច្ចមិនបង្រ្កាប។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!