ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឈ្មួញដឹកជញ្ជូនឈើលើដងផ្លូវជារៀងរាល់ថ្ងៃយប់និងកន្លែងស្តុបឈើដ៏ធំមួយកន្លែងជ្រកក្រោមទីតាំងសិប្បកម្មខ្នាតយក្សនិងរោងសិប្បកម្មផ្សេងៗទៀត តើមានអ្នកធំរូបណានៅពីក្រោយខ្នងបានជាអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ ងងឹតមុខមើលអ្វីមិនឃើញ ស្ថិតក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ.!

ឈ្មួញដឹកជញ្ជូនឈើលើដងផ្លូវជារៀងរាល់ថ្ងៃយប់និងកន្លែងស្តុបឈើដ៏ធំមួយកន្លែងជ្រកក្រោមទីតាំងសិប្បកម្មខ្នាតយក្សនិងរោងសិប្បកម្មផ្សេងៗទៀត តើមានអ្នកធំរូបណានៅពីក្រោយខ្នងបានជាអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ ងងឹតមុខមើលអ្វីមិនឃើញ ស្ថិតក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ.!

(ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២)

ខេត្តក្រចេះ÷មួយរយៈពេកន្លងមកថ្មីនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការបង្ក្រាបបទល្មើសព្រៃឈើក៌ដូចជាបទល្មើសផ្សេងៗក្នុងមួយយប់ៗរាប់សិបរថយន្តក្នុងខេត្តក្រចេះផងដែរជាពិសេសនោះមានឈ្មួញឈើចាស់វស្សាមានឈ្មោះចែមុំតែម្តងតែងតែដើរអ៊ួតក្តែងៗឬបំបាក់ស្មារតីអ្នកសារព័ត៌មានដោយសំអាងលើមានបងប្អូនធ្វើការធំក្នុងខេត្តក្រចេះផងដែរក៌ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែជាសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ពាន់ទាំងនោះហាក់បីដូចជាធ្វើមិនដឹងមិនលឺទោះខិតខំផ្សព្វផ្សាយជូនដំណឹងភាពដ៌ដែលៗយ៉ាងណាក៌ដោយក៌សមត្ថកិច្ចឬមន្ត្រីជំនាញប្រចាំគោលដៅនៅតែបន្តបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរៀងរាល់យប់ថ្ងៃទៅវិញកក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថាដោយសារតែបានទទួលផលប្រយោជន៍ពីរក្រុមឈ្មួញភ្លេចតួនាទីក្នុងការទប់ស្កាត់ឬបង្ក្រាបអស់រលីងទៅហើយ។

ជាក់ស្ដែងនៅយប់ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២២នេះ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពនេះគឺបានកើតមានជាងរាប់ខែមកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តសាំងយ៉ុងកែឆ្នៃ ដឹកជញ្ជូនទាំយប់ទាំងថ្ងៃ មិនក្រោមពីរ ២០ គ្រឿងនោះទេ សំរ៉ុកដឹក ជញ្ជូនបទល្មើសព្រៃឈើនិង ផលអនុផលព្រៃឈើ បើក ឆ្លងកាត់ស្រុក ស្នួល និងមួយផ្នែកទៀតមានឈ្មួញឈើជាច្រើននាក់បានធ្វើសកម្មភាពដឹកឈើចេញពី ភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះយកដាក់តាមដេប៉ូតាមបណ្តាខេត្តនិងខ្លះទៀត យកទៅលក់នៅឯប្រទេសវៀតណាមក៌មានដែរហើយមិនដែលឃើញ សមត្ថកិច្ចឈរជើងតាមគោលដៅតាមដងផ្លូវជាតិនិងសមត្ថកិច្ចពាក់ព័ន្ធដែលមានភារកិច្ចឈរជើងការពារបទល្មើសមិនឲ្យកើតមាននៅលើទឹកដីដែលខ្លួនគ្រប់គ្រងព្រមទាំងជំនាញរដ្ឋបាលព្រៃឈើមិនដែលចាត់វិធានការ ទប់ស្កាត់ ឬបង្ក្រាបបានម្តងណាឡើយ ។

ដោយឡែកជាក់ស្តែងនៅថ្ងៃទី ២៦ខែកក្តដាឆ្នាំ២០២២ នេះ ក្រុមអ្នកសារព័ត៌មានយើងបានតាមដានយ៉ាងយកចិត្តទុកដាក់ឃើញមានកន្លែងស្តុបឈើដ៏ធំ មួយកន្លែងមានរថយន្តជាច្រើនប្រភេទបានបើកចេញចូលដោយមានបំរាមយ៉ាងតានតឹងបំផុតពីរសំណាក់អ្នកយាមបើមិនស្គាល់រថយន្តឬស្គាល់មនុស្សនោះកុំសង្ឃឹមថាបានឈរនៅក្បែរបាននោះឈើជាច្រើនប្រភេទនៅក្នុងទីតាំងខាងលើនេះដោយជ្រកក្រោមទីតាំងសិប្បកម្មខ្នាតយក្សមួយកន្លែង ស្ថិតក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។

យោងតាមប្រភពពីប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាប្រភពបទល្មើសព្រៃឈើចេញយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីនៃខេត្តក្រចេះ ជារៀងរាល់យប់ថ្ងៃនេះគួរដាក់បន្ទុកទៅលើអ្នកណា បើក្រុមឈ្មួញឈើនិងសមត្ថកិច្ចពាក់ព័ន្ធបានត្រូវរ៉ូវគ្នាដូចអណ្ដាតនឹងធ្មេញបែបនេះនោះ។
គិតត្រឹមរសៀលថ្ងៃអង្គារទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ.?ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃខេត្តក្រចេះ ។

ក្រោយពីរកាផ្សព្វផ្សាយឬជាការជូនដំណឹងនេះរួចមក សង្ឃឹមថា ថ្នាក់ដឹកនាំក្នុងខេត្តក្រចេះឬសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៅ តាមគោលដៅតាមដងផ្លូវ ជាពិសេស អង្គភាពសារព័ត៌មានយើងសូមសំណូមពរដល់ ឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះនិងលោក សាន្តប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក នឹងចាត់ឲ្យមន្ត្រីក្រោមឱវ៉ាតប្រចាំតាមគោលដៅបង្កើតស្នាដៃចុះបង្ក្រាបបទល្មើសព្រៃឈើនិងផលអនុផលព្រៃឈើដែលមានខ្លឹមសាររៀបរាប់ដូចខាងលើនេះផងទាន។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធនឹងម្ចាស់សិប្បកម្ម គ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្តីពីរសារព័ត៌មាននៃកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!