ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោក ហុង គឹមសេង អធិការស្រុកអូរជុំ ជាអ្នកបង្កើតឱ្យមានល្បែងស៊ីសង អនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋឬយ៉ាងណា.? បានជាមិនបង្ក្រាប ដែលស្ថិតនៅផ្សារបរញ៉ុក ស្រុកអូរជុំ ខេត្តរតនគិរី (វគ្គ១)

លោក ហុង គឹមសេង អធិការស្រុកអូរជុំ ជាអ្នកបង្កើតឱ្យមានល្បែងស៊ីសង អនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋឬយ៉ាងណា.? បានជាមិនបង្ក្រាប ដែលស្ថិតនៅផ្សារបរញ៉ុក ស្រុកអូរជុំ ខេត្តរតនគិរី (វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២)

ខេត្តរតនគិរី: យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ បើយោងតាមប្រភពមួយបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ផ្ទុះរឿងមាន់ជល់ចាក់ភ្នាល់លុយរាប់លានរៀល ហើយម្ចាស់បនល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ ដែលគេបញ្ជាក់ថា បានបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធតាំងពីមូលដ្ឋាន ចាប់ពីប៉ុស្តិ៍រហូតដល់អធិការស្រុកអូរជំរួមទាំងខេត្ត។

ពាក់ព័ន្ធ នឹងការបែកធ្លាយពីក្រុមម្ចាស់ទីតាំងមាន់ជល់តាមអនឡាញបែបនេះ គឺបណ្តាលមកពីសមត្ថកិច្ចមួយចំនួនតូច ទៅទាលុយមាន់ជល់តាម អនឡាញ មិនចេះឈប់ មិនចេះចប់។ បច្ចុប្បន្ន ពាក់ព័ន្ធច្បាប់ល្បែង(ឡូតូ)ជាច្រើនកន្លែងម្ចាស់ដែលមានច្បាប់(ឆ្នោតឡូតូ)ទាំងនេះ ភាគច្រើនពួកគាត់លួចបើកមាន់ជល់ភ្នាល់លុយតាមទូរទស្សន៍ អនឡាញ ជ្រក់ក្រោមច្បាប់ល្បែងឆ្នោតឡូតូអនឡាញ។

ករណីខាងលើនេះ ច្បាប់ឡូតូចំនួន២សន្លឹក របស់ក្រហ៊ុន អនឡាញ់ ទាំងពីនេះម្ចាស់បនល្បែងបានទទួលស្គាល់ថា ជាច្បាប់អនុញ្ញាតឆ្នោតឡូតូ គ្មានសុពលភាពដែលបានអនុញ្ញាតពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ លេខ:213.សហវ.អឌហ ដែលជាអាជ្ញាបណ្ណឆ្នោត របស់ក្រុមហ៊ុម អេវើរី ប្រាយ រីច ត្រេឌឹង ខមភេនី អិលធីឌី អាជ្ញាបណ្ណនេះមានសុពលភាពត្រឹមតែថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០តែប៉ុណ្ណោះ។

ចំណែក អាជ្ញាបណ្ណឆ្នោត ឡូតូ របស់ក្រុមហ៊ុន ស៊ីន នីវ អ៉ីនវេសមេន ឯ.ក (HSI NIU INVESTMET.LTD) អាជ្ញាបណ្ណមួយនេះមានសុពលភាពថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ប៉ុណ្ណោះ។ ពាក់ព័ន្ធ នឹងអ្នកគ្រប់គ្រងល្បែងស៊ីសង មាន់ជល់ ទូរទស្សន៍អនឡាញជ្រក់ក្រោមច្បាប់ ឡូតូ នៅខេត្តរតនគិរី ឈ្មោះ រិទ្ធ (ហៅសិទ្ធ)ដែលបានផ្ទុកបទល្មើសមាន់ជល់ តាមអនឡាញទាំងនេះ នៅចំណុចភូមិ-ឃុំ ខាងលើ និងមានទីតាំងជាច្រើនទៀត នៅតាមបណ្តាស្រុកទាំង០៨ ក្នុងខេត្តរតនគិរី រួមទាំងក្រុងបានលុងខេត្តរតនគិរី ជាដើម។

យ៉ាងណាក៏ដោយ ក្រោយពីមានសេចក្តីរាយការណ៍ទៅលោក ហុង គឹមសេង អធិការរដ្ឋាននគរបាលស្រុកអូរជុំខេត្តរតនគិរី នៅរសៀលថ្ងៃទី០២ សីហាម្សិលមិញ រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ក៍គេមិនទាន់ឃើញសមត្ថកិច្ចនគរបាលស្រុកអូរជុំ ចុះទប់ស្កាត់ និងបង្ក្រាបបនល្បែងស៊ីសងល្មើសច្បាប់ នៅចំណុចផ្សារបរញ៉ុក ភូមិបរញ៉ុកឃុំសាម្គី ស្រុកអូរជុំនេះនៅឡើយ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!