ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខាលើ​ឯកសារ​សំខាន់ៗ ចំនួនពីរ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខាលើ​ឯកសារ​សំខាន់ៗ ចំនួនពីរ

(ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២)

នៅព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ ២០២២ បន្ទាប់ពី​បាន​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិម៉ាសា​(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស​ជប៉ុន​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ រួមមាន ៖
១- លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការ​ផ្តល់​ឥណទាន​សម្បទា​ន​ប្រាក់​យ៉េន​ដែល មាន​ទឹកប្រាក់​ចំនួន​៤១,៣៨៨​ប៊ីលាន​យ៉េន ស្មើ​នឹង​ប្រមាណ ៣៨៣,២២​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍ ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ជំហាន​ទី​១ ដែល​ចុះហត្ថលេខា​រវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ហា​យ៉ា​ហ្ស៊ី យ៉ូ​ហ៊ី​ម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន​។​

២- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ខាងលើ រវាង​ឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី កា​មេ ហា​វឺ ប្រធាន តំណាង JICA ប្រចាំ​កម្ពុជា​។​

​ឥណទាន​សម្បទាន​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការពង្រីក និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង ដើម្បី ប្រែក្លាយ កំពង់ ផែ នេះ ទៅ ជាកំ ពង់ ផែ ទឹក ជ្រៅ​ស្នូ ល សម្រាប់ ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ស្របតាម ការ ប្តេជ្ញា ចិត្ត របស់ នាយក​រដ្ឋ មន្ត្រី នៃ ប្រទេស ទាំង ពីរ កាល ពី ដើម ឆ្នាំនេះ​៕

 

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!