ទាន់ហេតុការណ៍
សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ..

សម្ដេច ស ខេង៖ ដើម្បីឱ្យនគរបាលមានការយល់ដឹង និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ

សម្ដេច ស ខេង៖ ដើម្បីឱ្យនគរបាលមានការយល់ដឹង និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ

       (ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០)

 

​ក្នុងឱកាស​នោះ​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការកោតសរសើរ និង​ចូលរួម​អបអរសាទរ សាលា​នគរបាល​ជាតិភូមិ​ភាគ​២ ដែល​បាននិងកំពុង​បណ្ដុះបណ្ដាល​មន្ត្រីនគរបាល​ជាតិ និង​សិស្ស​នគរបាល​ក្របខ័ណ្ឌ​ថ្មី ប្រកបដោយ​គុណភាព ដើម្បី​ចូលរួមចំណែក​កសាង​ធនធានមនុស្ស​នគរបាល​ជាតិ និង​មាន​ក្ដី​សង្ឃឹមថា​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ នឹង​បន្ត​កិច្ចខិតខំ​ប្រែង​បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​សាលា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។​

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​អភិបាលខេត្ត​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ដំណើរ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាលា​នគរបាល​ជាតិភូមិ​ភាគ​២​។ ជាមួយគ្នានេះ សម្ដេច​ក៏បាន​សម្រេច​ជួយ​សាងសង់​អគារសិក្សា​មួយ​ខ្នង​បន្ថែមទៀត​ដែរ ដល់​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ ដើម្បី​បំពេញតម្រូវការ​ជាក់ស្ដែង​ដ៏​ចាំបាច់​នៅក្នុង​សាលា​។​

​សម្ដេច​បាន​បន្តថា ដើម្បីឱ្យ​នគរបាល​មានការ​យល់ដឹង មាន​វិជ្ជាជីវៈ មានគុណ​វុឌ្ឍិ មានគុណ​ធម៌ និង​ប្រតិបត្តិការ​ប្រកបដោយ​ការទទួលខុសត្រូវ គឺ​ចាំបាច់​ណាស់​ត្រូវតែ​សិក្សា​រៀនសូត្រ​ឱ្យបាន​ត្រឹមត្រូវ ពោលគឺ​អ្នក​ដែល​ត្រូវបាន​ប្រឡង​ជាប់​ជា​មន្ត្រីនគរបាល ត្រូវតែ​ឆ្លងកាត់​វគ្គ​សិក្សា​ជាក់ស្ដែង​វគ្គ​មូលដ្ឋាន​នាពេលនេះ​មាន​រយៈពេល​៤​ខែ​។ សម្ដេច បន្តថា​មន្ត្រីនគរបាល​ដែល​ឆ្លងកាត់​ការរៀនសូត្រ ប្រាកដជា​នឹង​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​ជាង​អ្នក​មិនបាន​រៀនសូត្រ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​គូសបញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​បង្កើន​ចំនួន​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​រំលែក​ទៅឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​បែងចែក​ពី​ការិយាល័យ និង​នាយកដ្ឋាន​នានា​ដែលមាន​បុគ្គលិក​ច្រើន​។ សម្ដេច បន្តថា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​នេះ ស្ថិតក្នុង​ចំណោម​តួអង្គ​សំខាន់​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​បំផុត ដូចជា​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុ​ភូមិ ប៉ុស្តិ៍​សុខភាព និង​គ្រូបង្រៀន​ជាដើម​។​

​សម្ដេច​ក្រឡាហោម ក៏បានផ្ដល់​ទស្សនាទាន​ឱ្យ​សិស្ស​នគរបាល​ទាំងអស់ ខិតខំ​សិក្សា​រៀនសូត្រ និង​ត្រៀមខ្លួន​បំពេញភារកិច្ច​ជាក់ស្ដែង និង​សិក្សា​រៀនសូត្រ​បន្ថែម​ពី​ការងារ​ជាក់ស្ដែង ពិសេស​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​នៃ​បទល្មើស​ប្រឈមៗ និង​ថ្មីៗ ដូចជា​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​បទល្មើស​បច្ចេកវិទ្យា​ជាដើម​។ សម្ដេច ក៏បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​នៃ​ការផ្សារភ្ជាប់​ការងារ​ទៅនឹង​ជីវភាព​ប្រជាពលរដ្ឋ​ផងដែរ​។​

​មុននឹង​បញ្ចប់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​ឱ្យ​សាលា​នគរបាល​ជាតិភូមិ​ភាគ​២ និង​សាលា​ភូមិភាគ​ផ្សេងៗ​ទៀត បន្ត​អនុវត្ត​កំណែទម្រង់​នគរបាលជាតិ​នេះ​ឱ្យបាន​ល្អ​។ សម្ដេច ក៏បាន​គូសបញ្ជាក់ថា​នឹង​បន្ត​អញ្ជើញ​ចុះទៅ​ឱ្យ​គ្រប់​សាលា​នគរបាល​ជាតិភូមិ​ភាគ និង​មានការ​តាំងចិត្ត​ច្បាស់​ហើយ​ថា ក្រសួង​នឹង​កាត់បន្ថយ​ការបញ្ជូន​មន្ត្រី​នគរបាលជាតិ​ថ្នាក់មូលដ្ឋាន ទៅ​រៀន​នៅក្រៅ​ប្រទេស​ឱ្យបាន​១០០​ភាគរយ​៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!