ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកជំទាវ ឧកញ៉ា លី អ៊ុំអេង ត្រូវម្ចាស់ដីស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់ ករណីអ្នកស្រីរំលោភយកដី ១៣ហិកតា នៅភូមិស្រះខ្វាវ

លោកជំទាវ ឧកញ៉ា លី អ៊ុំអេង ត្រូវម្ចាស់ដីស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់ ករណីអ្នកស្រីរំលោភយកដី ១៣ហិកតា នៅភូមិស្រះខ្វាវ

(ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២)
សៀមរាប ៖ អនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប ឧត្តរមានជ័យ លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ំអេង ត្រូវម្ចាស់ដីស្របច្បាប់ គឺអ្នកស្រី សុខ សុភា ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងជំទាវឧកញ៉ារូបនេះ ដែលចោទថា អ្នកស្រីបានរំលោភយកដី១៣ហិកតា នៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅរសៀលថ្ងៃទី៨ខែសីហា ឆ្នាំ២០២២នេះ អ្នកស្រីសុខ សុភា បានអោយក្រុមអ្នកព័ត៌មានដឹងថា អ្នកស្រី មិនបានរំលោភយកដីរបស់ លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ំអេង នោះទេ ផ្ទុយទៅវិញ គឺបុគ្គលឧកញ៉ា លី អ៊ំអេង ទៅវិញទេ ដែលមករំលោភបំពានយកដីអ្នកស្រី។ អ្នកស្រីសុខ សុភា បន្តថា ផ្ទៃដីទំហំ១៣.៦១ហិកតា ដែលអ្នកស្រីបានចូលទៅភ្ជួរអាស្រ័យផលនោះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ំអេង នោះឡើយ។ ដីខាងលើនេះ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយក្រុមហ៊ុនរបស់គាត់បានទិញពីម្ចាស់ដើមតាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ មិនមែនជាដីទំហំ១៣ហិកតា នៅក្នុងភូមិរវៀងតាទុំ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូចដែលបុគ្គលលី អ៊ំអេង លើកឡើងនោះឡើយ។

អ្នកស្រី សុខ សុភា បន្តថា បុគ្គលឈ្មោះលី អ៊ំអេង ព្រោះតែលោភលន់ ក៏វង្វេង ហើយប្តឹងទៅតុលាការសុំរក្សាការពារលើដីរបស់គាត់។ ប៉ុន្តែដោយការស្រាវជ្រាវហើយរកឃើញថា ដីនេះមានឯកសារគ្រប់គាន់ មិនពាក់ពាន់នឹងដីរបស់ឈ្មោះលី អ៊ំអេង តុលាការបានចេញដី កាលេខ ៤២៨ ពស.រវ/ញ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ ដោយសម្រេចលើកចោលពាក្យសុំដីការសម្រេចរក្សាការពារ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់ឈ្មោះលី អ៊ំអេង។

លោក ហ៊ាប ថា មេឃុំត្បែង នៅរសៀលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២២នេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដី១៣.៦១ហិកតា ដែលអ្នកកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិរវៀងតាទុំ និងភូមិរំចេក ឃុំរំចេកនោះឡើយ គឺខុសគ្នាឆ្ងាយណាស់។
ចំណែកលោកស្រីផាត់ សុជឿន ជាមនុស្សម្នាក់ដែលត្រូវជំទាវឧកញ៉ាបណ្ឌិត ចោទប្រកាន់ថា បានរំលោភយកដីនោះ ក៏បានថ្លែងតាមទូរសព្ទ័ថា បុគ្គលលី អ៊ំអេង កំពុងវង្វេងស្មារតី ដើរចោទមនុស្សពី១ទៅ១ដោយគ្មានមូលដ្ឋាន។ “ពេលនេះខ្ញុំគ្មានពេលឈ្លោះជាមួយមនុស្សប្រភេទហ្នឹងទេ តែបើនៅឆ្គួត មកបង្ខូចកិត្តយសខ្ញុំទៀត ប្រហែលជាមិនអាចលើក លែងនោះឡើយ”។

សូបជម្រាបថា កាលពីពេលកន្លងទៅថ្មីៗ បន្ទាប់ពីនាំបក្ខពួកចូលទៅទន្ទ្រាននិងបំផ្លាញខ្ទមក្នុងដីកម្មសិទ្ធិអ្នក ដទៃនោះ លោកេជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ំអេង ត្រូវបានម្ចាស់ដីគេប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ទំនងជាមើលឃើញថា ខ្លួនកំពុងឈរនៅមុខខ្លោងទ្វារ គុក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បានសុខចិត្តធ្វើកិច្ចព្រមព្រៀងប្រគល់ដីទំហំ១៥ហិកតានៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ឲ្យឈ្មោះ លាភ វណ្ណដេត និងសន្យាបញ្ឈប់រាល់សកម្មភាពរបស់ខ្លួនលើទីតាំងដីនោះ។ ទីតាំងដី១៥ ហិកតាខាងលើនេះ មានព្រំប្រទល់ជាប់គ្នានឹងដី១៣.៦១ហិកតារបស់អ្នកស្រី សុខ សុភា។
អ្នកស្រីសុខ សុភា បញ្ជាក់ចុងក្រោយថា ទង្វើរបស់បុគ្គល លី អ៊ំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធ្ងរ អីចឹងទេ លោកស្រីត្រូវតែចាត់វិធានការផ្លូវច្បាប់។

ជុំវិញករណីខាងលើនេះភ្ញាក់ងារសាព័ត៍មានមិនអាចសុំការបំភ្លឺពីលោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ំអេង បានទេ នៅព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២២នេះបានទេខលទូរស័ព្ទទៅនៅក្រៅប្រព័ន្ធយើងរងចាំធ្វើការបំភ្លឺពីលោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ំអេង រាល់ម៉ោងធ្វើការ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!