ទាន់ហេតុការណ៍
ដំណឹងរីករាយ! អត់លុយ ក៏អាចតេ ចូលបានគ្រប់ប្រពន្ធ័!  Hotline 1292 នឹងដាក់ ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ! - រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន - ឯកឧត្ដម​ តែម​ ម៉ឺន​ អញ្ជើញ​ជាអធិបតី​បិទកិច្ចប្រជុំស្ដីពី​ កីឡា​លេីក​ទម្ងន់​រយៈពេល​ ៣ថ្ងៃ​ - ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ - ប្រជាពលរដ្ឋ ២គ្រួសារស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជួយដោះស្រាយរឿងក្រុមហ៊ុនសាងសង់រោងចក្រ ថាបានចាក់ដីបិទផ្លូវឯកជនគាត់ មិនទាន់មានដំណោះស្រាយជូនពូកគាត់.... - លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង... - រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប

តើខ្នងបង្អែកម្ចាស់ទីតាំងល្បែង អនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ មួយកន្លែង ស្ថិតនៅភូមិថ្នល់បំបែក ខាងជើងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមជាអ្នកណា.?ហ៊ានផ្គើននៅកិច្ចសន្យាបន្តរបើកលេងដោយរលូនបែបនេះ(វគ្គ២)

តើខ្នងបង្អែកម្ចាស់ទីតាំងល្បែង អនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ មួយកន្លែង ស្ថិតនៅភូមិថ្នល់បំបែក ខាងជើងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមជាអ្នកណា.?ហ៊ានផ្គើននៅកិច្ចសន្យាបន្តរបើកលេងដោយរលូនបែបនេះ(វគ្គ២)

(ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២)

ខេត្តកំពង់ចាម៖ ករណីល្បែងសុីសងអនឡាញមាន់​ជល់ តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងស្ថិតនៅក្នុងភូមិ​ថ្នល់បែកខាងជើង ឃុំ​ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កំពង់បើកដំណើរការទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកងខណៈអាជ្ញាធរបានរក្សាភាពស្ងៀមស្ងាត់។

គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើ សមត្ថ កិច្ចជំនាញប៉ុសិ៍្តធ្លាប់បានចុះធ្វើកិច្ចសន្យាណែរនាំ ឲ្យបញ្ឈប់បើកលេងបន្តទៀត តែហាក់បីដូចជាមិនរាងចាល់ទាល់តែសោះ មហាជនឆ្ងល់ថា តើខ្នង បង្អែករបស់គាត់ជាអ្នកណា ទើបហ៊ានផ្គើននៅកិច្ចសន្យាបន្តរបើកលេងបែបនេះ ។​

តើលោក ប៉ែន ទៀងចំរើន អធិការ​ស្រុកចំការលើ កំពង់លេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋឫក៍លោកអសម្ថតភាពក្នុងការបង្ការទប់ស្កាតនិងបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់។

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ដោយមិនមានការយល់យកឡើយ។

ចុះហេតុអ្វីបានជាម្ចាស់ទីតាំងបើកបទល្មើសល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ខុសច្បាប់ថ្លើមធំមិនញញើតច្បាប់និងផ្គើនកិច្ចសន្យាក្នុងការឈប់ប្រព្រឹត្តបទល្មើសនិងបង្កើតល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបន្តទៀត។

តែភាពជាក់ស្ដែងម្ចាស់ទីតាំងខាងលើត្រូវបានសមត្ថកិច្ចជំនាញប៉ុស្តិ៍ធ្លាប់បានចុះធ្វើកិច្ចសន្យាមិនបានប៉ុន្មានថ្ងៃផងបើកលេងដដែលឬការធ្វើកិច្ចសន្យាកន្លងមកនេះគ្រាន់តែជាឈុតឆាកដឹកនាំសម្ដែងរបស់លោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ ជាអ្នករៀបចំដើម្បីកុហក់បោកប្រាស់ឆ្ពិនភ្នែកមហាជននិងថ្នាក់ដឹកនាំកំុអោយស្ដីបន្ទោសដល់ខ្លួន។

តើលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ លោកបានជ្រាបដែរទេ.? ចំពោះទីតាំងល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ខុសច្បាប់ ស្ថិតនៅក្នុងភូមិ​ថ្នល់បែកខាងជើងឃុំ​ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចពិសេសលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ នឹងមានចំណាត់ការចំពោះផ្លូវច្បាប់ទៅលើ

ម្ចាស់ទីតាំងដែលប្រព្រឹត្តបទល្មើសនិងផ្គើនកិច្ចសន្យាមិនបញ្ឈប់បើកបនល្បែងស៊ីសងខុសច្បាប់នឹងមានទោសកម្រិតណាដែរ.? បើយោងតាមច្បាប់ ស្ដីពីការបង្ក្រាប ល្បែង ស៊ីសង ដកស្រង់ ចេញពីព្រះរាជក្រម (នស/រកម/០១៩៦/២៨ )
ជំពូក 3 ទោសបញ្ញាត្តិ:
មាត្រា4 ៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី 1 ម៉ឺនរៀលដល់ 5ម៉ឺនរៀលឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥ម៉ឺនរៀល ដល់ ៥០ម៉ឺនរៀល នឹងដាក់គុក ពីមួយខែ ដល់មួយឆ្នាំ។

មាត្រា 5 ៖ ត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី 5លានរៀលដល់ 20លានរៀល នឹងដាក់គុក ពីមួយឆ្នាំ ដល់ 5ឆ្នាំ ចំពោះអ្នកបើកកន្លែងល្បែងស៊ីសង អ្នកកាន់កាប់ល្បែង ស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង។

មហាជនទន្ទឹងរង់ចាំមើលថា តើអាជ្ញាធរមានសមត្ថកិច្ចពិសេសលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ មានចំណាត់ការផ្លូវច្បាប់ដែរឬទេ ? ចំពោះម្ចាស់ទីតាំងខាងលើ ដែលកំពុងបើកល្បែងល្មើសច្បាប់ មិនគោរពតាមកិច្ចសន្យានោះ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!