ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ទីតាំងបើកល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ប្រជាពលរដ្ឋសំណូមពរលោក មាន សំណាង អធិការស្រុកអង្គស្នួល ចាត់កម្លាំងចុះបង្ក្រាបផង(វគ្គ១)

ទីតាំងបើកល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ប្រជាពលរដ្ឋសំណូមពរលោក មាន សំណាង អធិការស្រុកអង្គស្នួល ចាត់កម្លាំងចុះបង្ក្រាបផង(វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២)

ខេត្តកណ្ដាល÷ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល បានប្រាប់អង្គភាពសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍}យើងអោយដឹងថា មានទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ដ៏ធំមួយកន្លែងកំពង់បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូនគ្មានឃើញសមត្ថកិច្ចណាបង្ក្រាប ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នឹង ធ្វើឱ្យក្រុមគ្រួសារឈ្លោះទាស់ទែងគ្នាដោយសារតែប្ដីមិនទៅធ្វើការគិតតែលេងល្បែងស៊ីសង។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានល្បែងស៊ីសង អនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ទីតាំងដើម្បីផ្តិតរូបភាពជាក់ស្ដែងពិតជាមានការបើកលេងល្បែងពិតប្រាកដមែនដើម្បីធ្វើការចុះផ្សាយជូនដល់អាជ្ញាធរនៅក្នុងមូលដ្ឋានមានចំណាត់ការចុះបង្ក្រាបផង។

ទីតាំងខាងលើបើយើងធ្វើដំណើរមកពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ០៤ មកដល់ចំណុចក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បត់ស្ដាំចូលតាមផ្លូវបេតុងប្រហែល ២០០ ម៉ែត្រ ដល់ផ្លូវលំ និងធ្វើដំណើរទៅមុខប្រហែល ២០០ ម៉ែត្រ នឹង ឃើញទីតាំងខាងលើនេះកំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង។

តើឯណាទៅគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ ។

ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង មួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/ពួកគាត់ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយអាជ្ញាធរមានសមត្ថកិច្ច មិនមានចំណាត់ការបង្ក្រាប ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសង មួយកន្លែងនេះ ដែលស្ថិតនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹង.? ទើបទីតាំងខាងលើនេះបើកលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ។

ករណីខាងលើនេះសូមលោករសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួល មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?

ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួល តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ដ៏ធំមួយកន្លែងនេះ។

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!