ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ១ខ្សែ ប្រវែងជាង៥ គីឡូម៉ែត្រ នៅឃុំសែប ស្រុកកំពង់ត្រឡាចក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP)

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ១ខ្សែ ប្រវែងជាង៥ គីឡូម៉ែត្រ នៅឃុំសែប ស្រុកកំពង់ត្រឡាចក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP)

(ចេញផ្សាយនៅថ្ងៃ១៧ ខែសីហា ឆ្នាំ២០២២)

កំពង់ឆ្នាំង៖នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានអមដំណើរឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ១ខ្សែ ប្រវែងជាង៥ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ។

ក្នុងពិធីបើកការដ្ឋាននោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានថ្លែងថា ផ្លូវដែលកំពុងបើកឲ្យដំណើរការសាងសង់នាពេលនេះមានប្រវែង ៥ គីឡូម៉ែត្រ ៧៤៤ ម៉ែត្រ ក្នុងនោះប្រវែង ៣ គីឡូម៉ែត្រ ៣៨០ ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីជាន់ប្រភេទ DBST និងប្រវែង ២ គីឡូម៉ែត្រ ៣៦៤ ម៉ែត្រ ជាផ្លូវបេតុង ដែលមានទទឹងប្រវែង ៨ ម៉ែត្រ និងសំណង់សិល្បការ្យ រួមមានលូប្រអប់ចំនួន ៣កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ៨ កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន ១៩ កន្លែង លូអក្សរអ៊ុយរំដោះទឹកប្រវែង ១ ៣៦៩ ម៉ែត្រ។ ជាមួយនេះមានបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមបណ្ដោយខ្សែផ្លូវ រួមមានស្លាកសញ្ញាចរាចរណ៍ ៦៩ កន្លែង គំនូសអក្សរផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ចំនួន ៤ កន្លែងផងដែរ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ៥ ចាប់ពីភូមិក្បាលថ្នល់ ភូមិតាសូរ ភូមិតាសុខ ភូមិចំបក់ផ្អែម ដល់ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយទទួលសាងសង់ដោយ ក្រុមហ៊ុន UNG SIMSIA CONSTRUCTION CO.LTD ក្នុងទឹកប្រាក់ប្រមាណជា ១ ៧២២ ២២៩,៣៦ដុល្លារអាមេរិក។

ឯកឧត្តមបណ្ឌិតបានបន្តថា នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ផ្ដល់ឱកាសមានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ-១៩។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!