ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ រីកដូចផ្សិត តើលោក ម៉ៅ ស៊ីវន នាយប៉ុស្តិ៍រដ្ឋាភិបាលព្រែកថ្មី កំពង់ធ្វើអ្វី ហេតុអ្វីមិនបង្រ្គាប (វគ្គ១)

ល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ រីកដូចផ្សិត តើលោក ម៉ៅ ស៊ីវន នាយប៉ុស្តិ៍រដ្ឋាភិបាលព្រែកថ្មី កំពង់ធ្វើអ្វី ហេតុអ្វីមិនបង្រ្គាប (វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២)

ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍បានអោយដឹងថា មានល្បែងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ជាច្រើនកន្លែង ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ កំពុងបេីកដំណេីរ ការលេងយ៉ាងគគ្រឹកគគ្រេង!! តើលោក ម៉ៅ ស៊ីវន នាយប៉ុស្តិ៍រដ្ឋាភិបាលព្រែកថ្មី ហេតុអ្វីលោកមិនមានវិធាន ការទប់ស្កាត់នឹងបង្ក្រាប ឬមួយលោកអសមត្ថភាពក្នុងការទប់ស្កាត់នឹងបង្រ្កាបនៅល្បែងស៊ីសងខាងលើនេះ។

យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់នេះឯង ។ ល។ល។ សេចក្តីរាយការណ៍បានបន្តថា ទីតាំងជល់មាន់ ខាងលេី បេីកលេងជារៀងរាល់ថ្ងៃ មានក្រុមអ្នកញៀនល្បែងចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ លែងចាញ់ឈ្នះមួយគួរ ៗ រាប់លាន រៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះ នឹងបង្កកើតមានបញ្ហាក្នុងគ្រួសារ។

ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ មេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់ និង បង្ក្រាបល្បែងសុីសង ខុសច្បាប់ខាងលើនេះផង និង ជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង ពិសេសលោក ម៉ៅ ស៊ីវន នាយប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ? ។

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!