ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សៃវែនបញ្ជល់មាន់ គឺជាល្បែងពេញនិយមមួយ កំពង់បើលេងនៅឃុំពត់សរ លោក ម៉ែន វណ្ណា នាយប៉ុស្តិ៍ ធ្វើដេកលក់មើលមិនឃើញ ឬសលោកបានទទួលលាភសក្ការៈបន្ថែមក្រៅពីប្រាក់ខែរដ្ឋ(វគ្គ១)

សៃវែនបញ្ជល់មាន់ គឺជាល្បែងពេញនិយមមួយ កំពង់បើលេងនៅឃុំពត់សរ លោក ម៉ែន វណ្ណា នាយប៉ុស្តិ៍ ធ្វើដេកលក់មើលមិនឃើញ ឬសលោកបានទទួលលាភសក្ការៈបន្ថែមក្រៅពីប្រាក់ខែរដ្ឋ(វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២)

(តាកែវ) ៖បើតាមសេចក្តីរាយការណ៍បានអោយដឹងថា មានល្បែងស៊ីសងមាន់ជល់ នៅក្រោមម្លប់ជ្រៃកណ្ដាលវាលស្រែ ក្នុងទឹកដីឃុំពត់សរ បើទោះបីជាអាជ្ញាធរស្រុកបាទី បានអះអាងពីការបង្រ្កាបល្បែងស៊ីសង ដើម្បីភូមិ ឃុំ មាន សុវត្ថិភាពក៏ដោយ ប៉ុន្តែល្បែងជល់មាន់ដ៏ពេញនិយមនៅតែគេបើកលេង យ៉ាងគគ្រឹកគគ្រេងជាដដែល ជាពិសេសដូចជាទីតាំងមាន់ជល់មួយកន្លែងស្ថិតនៅក្នុងឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ ។

ទីតាំងជល់មាន់មួយកន្លែងនេះ ត្រូវបានអ្នកញៀនល្បែងរៀបចំទីតាំងលេង នៅក្រោមម្លប់ជ្រៃ កណ្តាល វាលស្រែដែលគេអាចសម្គាល់បានតាមរយៈម៉ូតូជា ច្រើនតម្រៀគ្នានៅតាមដងព្រែក និង មនុស្សជួបជុំ គ្នាយ៉ាងអឺងកងនៅទីទួលក្រោមម្លប់ដើមជ្រៃ ក្នុងឃុំពត់សរ តែបែកជាលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំពត់សរ មើលមិនឃើញយ៉ាងនេះទៅវិញនិងមិនធ្វើការបង្រ្កាបនោះឡើយ។ ដូច្នេះតើទីតាំងមួយនេះមានខ្នងបង្អែក យ៉ាងណាទើបអាជ្ញាធរមិនបង្រ្កាប?

គួរបញ្ជាក់ដែរថា នៅ ក្នុង ឃុំពត់សរ មិន មែន មានតែ ទីតាំង ជល់មាន់ដីកណ្តាល វាវាលស្រប៉ុណ្ណោះ ទេ គឺនៅ មាន ទីតាំង ល្បែង ជា ច្រើន ទៀត ដែល ខ្លះ មាន លេង ជា របៀបជល់មាន់តាមអនឡាញ ខ្លះ ទៀតមានលេង ជា ល្បែង បៀរ អាប៉ោង ជាដើម ដែល អាជ្ញាធរ មូលដ្ឋាន ពិសេស លោកមេប៉ុស្តិ៍ ឃុំពត់សរ ដឹង យ៉ាង ច្បាស់ ប៉ុន្តែ មិន បង្រ្កាប ដែលនេះ ត្រូវ បានមហាជន សន្និដ្ឋានថា ប្រហែលជា លោក មេប៉ុស្តិ៍ ទទួលបាន សំណែន ច្រើន ហើយ មើលទៅ ទើបមិន ព្រមបង្រ្កាប សោះ។

ករណីខាងលើនេះសូមលោករសេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុកបាទី មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះ គ្មានគោលបំណងអ្វីក្រៅពីសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់ការពារពលរដ្ឋណែនាំឲ្យបានល្អជាមន្ត្រីគំរូល្អដែលមានកាតព្វកិច្ចចុះត្រួតពិនិត្យមើលក្នុងមូលដ្ឋានកុំឲ្យពលរដ្ឋខ្មែរយើងញៀននិងល្បែងស៊ីសងស្ទើរលែងធ្វើការងារអ្វីផ្សេងលែងកើតនោះឡើយសូមសមត្ថកិច្ចក្នុងមូលដ្ឋានកុំធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។

សូមបញ្ជាក់ថានេះជាកាលើឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនពេញចិត្តចំពោះក្នុងតំបន់គាត់កើតមានល្បែងសុីសងខុសច្បាប់ហើយសមត្ថកិច្ចមិនបង្រ្កាប។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!