ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ទីតាំងល្បែង​អនឡាញបញ្ជាល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោតឡូតូ កំពុងពេញនិយមនៅក្នុងក្រុងកំពត ខេត្តកំពត ប្រជាពលរដ្ឋសំណូមពរដល់លោកអធិការក្រុងកំពតចាត់វិធានការបង្ក្រាបផង (វគ្គ១)

ទីតាំងល្បែង​អនឡាញបញ្ជាល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោតឡូតូ កំពុងពេញនិយមនៅក្នុងក្រុងកំពត ខេត្តកំពត ប្រជាពលរដ្ឋសំណូមពរដល់លោកអធិការក្រុងកំពតចាត់វិធានការបង្ក្រាបផង (វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២)

កំពត ÷ បើតាមសេចក្តីរាយការណ៍ពី​ប្រជាពលរដ្ឋ រស់នៅ​ក្នុងក្រុង​កំពត ដែលមិនពេញចិត្តនូវល្បែងស៊ីសង បាន​បញ្ជាក់​ប្រាប់ឲ្យដឹងថា នៅក្នុងក្រុងកំពត ពោពេញទៅដោយល្បែង​បញ្ជាល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និង​ឆ្នោត​ឡូតូ ជាច្រើន​កន្លែង បង្កប់​តាម​ហាង​កាហ្វេ​យ៉ាង​ពេញទំហឹង ដោយឡែក​លោក​មេ​ប៉ស្តិ៍នគរបាល​ក្រុង​កំពត មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាបនោះទេ បានបណ្តែតបណ្ដោយ​ឲ្យ​អ្នកញៀន​ល្បែង​លេង​បញ្ជាល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និង ឆ្នោត​ឡូតូ យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពត សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​។​

សូមលោកអធិការក្រុងកំពត ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ​ភាព​អសកម្ម របស់លោក មេ​ប៉ុស្តិ៍​នគរបាល​ក្រុង​កំពត បណ្ដែតបណ្តោយឲ្យ​មាន​ល្បែងស៊ីសង​បញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ និង​ឆ្នោត​ឡូតូ​ជាច្រើន​ទីតាំង មិន​ចាត់​វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ​ឃុំ មាន​សុវត្ថិភាពទាំង ៧​ចំណុច​ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តនោះ​ទេ។

ករណីខាងលើនេះ សូមលោកអធិការក្រុងកំពត មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?

ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកអធិការក្រុងកំពត តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ដ៏ធំជាច្រើនកន្លែងនេះ។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕

 

 

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!