ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ទីតាំងល្បែងប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ កំពុងបើកដំណើរការយ៉ាងរលូនក្រោយមានការចុះបង្ក្រាប បានមួយរយៈនៅស្រុកកណ្តាលស្ទឹង(វគ្គ១)

ទីតាំងល្បែងប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ កំពុងបើកដំណើរការយ៉ាងរលូនក្រោយមានការចុះបង្ក្រាប បានមួយរយៈនៅស្រុកកណ្តាលស្ទឹង(វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២)

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋដែលរស់នៅឃុំអន្លង់រមៀត  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា មានហាងកាហ្វេមួយកន្លែង បានបើកល្បែងស៊ីសង ខុសច្បាប់ ប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូ គាត់ថាទីតាំងខាងលើកន្លងមកធ្លាប់មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប បានមួយរយៈ ឥឡូវបានបើកដំណើរការលេងឡើងវិញ យ៉ាងរលូនដោយមិនរំខានដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ សង្ស័យជាឆ្នាំងបាយទេដឹង ទើបបណ្តោយឲ្យទីតាំងល្បែងខាងលើបើកលេងឡើងវិញខ្លាំងលើសដើម។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា៖ ល្បែងសុីសងខុសច្បាប់ប្រភេទអនឡាញ មាន់ជល់ តាមទូរទូស្សន៍ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូ នៅតាមហាងកាហ្វេ នៅឃុំអន្លង់រមៀត  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ក្មានឃើញអាជ្ញាធរមានសមត្ថកិច្ច មានវិធានការបង្រ្កាបសោះ ពិសេសលោក នាយប៉ុស្តិ៍រដ្ឋបាលឃុំអន្លុងរមៀត មិនបានគោរពអនុវត្តន៍ទៅតាមគោលនយោបាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលនោះឡើយ។

ករណីខាងលើនេះសូមលោកអធិការស្រុកកណ្ដាលស្ទឹង មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់)  និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?

ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថាតើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកអធិការស្រុកកណ្ដាលស្ទឹង តើ ហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងនេះ។

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!