ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អ្នកសាពត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំនិងការដាក់ចំណងជើងឱ្យទាក់ទាញ

អ្នកសាពត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំនិងការដាក់ចំណងជើងឱ្យទាក់ទាញ

(ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២)

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នក សារព័ត៌មានត្រូវចេះពីរបៀបជ្រើសរើសមុំ និងការដាក់ចំណងជើងឱ្យល្អខ្លីហើយធ្ងន់ ដើម្បីជាយុទ្ធសាស្ត្រមួយទាក់ទាញអ្នកមើលច្រើន។

នៅក្នុងកម្មពិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ស្តីពីរបៀបចាប់មុំសរសេរដំណឹង ដាក់ចំណងជើង និងជ្រើសរើសសម្រង់ (Quote) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការបើកវគ្គបណ្ដុះ បណ្ដាលខ្លីស្ដីពីរបៀបចាប់មុំសរសេរដំណឹងការដាក់ចំណងជើង និងជ្រើសរើសសម្រង់(Quote)ដល់មន្ត្រីអ្នកសារព័ត៌មាននេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីបន្ថែមចំណេះយល់ដឹងពីការសរសេរព័ត៌មានឱ្យកាន់តែស៊ី ជម្រៅ វិធីសាស្ត្រក្នុងការជ្រើស រើសចំណងជើង ដើម្បីឱ្យមាន ការទាក់ទាញបន្ថែម។

ថ្ងៃនេះខ្ញុំសប្បាយ ចិត្តដែលយើងបានបើកវគ្គរបៀបនៃការរើសមុំ និងការស្រង់ពាក្យរបៀបសរសេរដើម្បីចាប់មុំ ការចាប់មុំគឺមានសារសំខាន់ណាស់ដោយសារបច្ចុប្បន្ននេះដោយសារតែមានកាសែត facebookច្រើន បណ្ដាញសង្គមច្រើន អញ្ចឹងការសរសេរព័ត៌មានវាមានច្រើនគ្នា  ១ ការសរសេរចំណងជើង ២ការរើសមុំ គឺវាជារឿងសំខាន់។ អ្នកសរសេរព័ត៌មានបែបចាប់មុំគឺត្រូវធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍អ្នកមើលឱ្យគាត់ចូលមើល ហើយត្រូវនឹងស្ថាន ការណ៍ជាក់ស្ដែងដោយមិនបំផ្លើសឬបំប៉ោងព័ត៌មាន។ ហើយអ្នកកាសែតដែលសរសេរព័ត៌មានល្អដោយការចាប់មុំគឺជាការទាក់ទាញអ្នក មើលមួយនៅពេលដែលគេចង់ដឹងអ្វីគេនឹងនឹកឃើញដល់យើងភ្លាម។ ហើយអ្នកនោះឯងគឺជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវអាចបន្សាបព័ត៌មានក្លែងក្លាយបាន”។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ស្តីពីរបៀបចាប់មុំសរសេរដំណឹង ដាក់ចំណងជើង និងជ្រើសរើសសម្រង់ (Quote) មានអ្នកចូលរួមចំនួន៦២រូបក្នុងនោះមានការចូលរួមផ្ទាល់ចំនួន២៨រូប ដែលជាមន្ត្រីព័ត៌មានមកពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងមន្ទីរព័ត៌មានរាជធានី ខេត្ត៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!