ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ បានណែនាំអភិបាលរងខេត្ត ៤ រូបដែល ទើបនិងប្រកាសតែងតាំងថ្មី ត្រូវបម្រើប្រជាពលរដ្ឋ និងបំពេញការងារគោរពតាមគោលការណ៍ច្បាប់

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ បានណែនាំអភិបាលរងខេត្ត ៤ រូបដែល ទើបនិងប្រកាសតែងតាំងថ្មី ត្រូវបម្រើប្រជាពលរដ្ឋ និងបំពេញការងារគោរពតាមគោលការណ៍ច្បាប់

(ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២)

(កំពង់ស្ពឺ): ឯកឧត្តម កុល វីរៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំ ចំពោះអភិបាលរងទាំង ៤ រូប ឲ្យខិតខំប្រឹងប្រែងបំពេញការងារជូនប្រជាពលរដ្ឋ ដោយអនុវត្តឲ្យស្របតាមគោលការណ៍ច្បាប់របស់រដ្ឋ ។

នាឱកាសនោះ: ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវបញ្ចេះមន្រ្តីក្រោមឱវាទដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ព្រមទាំងសេវាសាធារណៈកែទម្រង់ពីឃុំ/សង្កាត់ បន្ទាប់មកកែទម្រង់ស្រុក និងកែទម្រង់ខេត្ត ត្រូវពង្រឹងការងារដល់មន្រ្តីថ្នាក់ក្រោម មានឃុំសង្កាត់ ភូមិ សេវាសុខាភិបាល និង ប៉ុស្តិរដ្ឋបាល បញ្ហារគ្រឿងញៀនបច្ចុប្បន្នកំពុងរីករាលដាលពាស់ពេញផ្ទៃប្រទេស ឧក្រិដ្ឋជនគ្រឿងញៀនមានលក្ខណះទ្រង់ទ្រាយធំ ក្នុងនោះខេត្តកំពង់ស្ពឺក៏ជាចំណុចចាប់ផ្តើមរបស់ឧក្រិដ្ឋជននេះដែរ ដូច្នេះត្រូវកាត់បន្ថយពីឥឡូវ ។

ឯកឧត្តម: មានប្រសាសន៏ថ្លៃងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្មីចំនួន៤រូប នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។

យោងតាមអនុក្រឹត្យ: លេខ១១៩ អនក្រ បក តែងតាំងរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានតែងតាំងមន្រ្តីថ្មីចំនួន៤រូប៖
១-លោក ស្រ៊ុន ស្រន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ២
២- លោក ស៉ីម រតនៈឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦
៣-លោក ហន ភក្តី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥
និងទី៤- លោក កៅ សុណ្ណាររិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ មកជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

អភិបាលរងខេត្ត ៤ រូប ប្រកាសតែងតាំងជាអភិបាលរងខេត្តកំពង់ស្ពឺថ្មី ត្រូវបានប្ដេជ្ញា បំពេញការងារ ឲ្យអស់ពីលទ្ធភាព បម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!