ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ របស់ក្រុមហ៊ុន SR88 កំពុងដើរពង្រីកសាខាពេញក្រុងដូនកែវ ហេតុអ្វីបានជាលោក ឥន្ទ មណ្ឌល អធិការក្រុងដូនកែវ មិនបង្ក្រាប.? ឬមួយលោកទុក្ខគ្រាន់បានប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ.?(វគ្គ២)

ល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ របស់ក្រុមហ៊ុន SR88 កំពុងដើរពង្រីកសាខាពេញក្រុងដូនកែវ ហេតុអ្វីបានជាលោក ឥន្ទ មណ្ឌល អធិការក្រុងដូនកែវ មិនបង្ក្រាប.? ឬមួយលោកទុក្ខគ្រាន់បានប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ.?(វគ្គ២)

(ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២)

ខេត្តតាកែវ ៖ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជាទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេចំនួន២ កន្លែងដែលកំពុងបើកទទួលក្រុមអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងពពាក់ពពូន ដែរមានទីតាំងទី ១ស្ថិតនៅភូមិចុងថ្នល់ ជាប់របងពន្ធនាគារខេត្តតាកែវ សង្កាត់ បារាយណ៍ ក្រុងដូនកែវ និង ទីតាំងទី ២ ផ្លូវក្រុងលេខ២១ ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់បារាយណ៍ នឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រិះគន់យ៉ាងខ្លាំងថា អាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុងក្រុងដូនកែវ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវ មិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបនោះឡើយ។

ប្រភពពីបងប្អូនជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើបានឲ្យដឹងទៀតថា ទីតាំងល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ខាងលើនេះជាកម្មសិទ្ធិរបស់ SR88 ដែលកំពង់តែដើរពង្រីកសាខា នៅក្នុងទឹកដីទីរួម ខេត្តតាកែវ ដែលធ្វើឲ្យប៉ះពាល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋនិងធ្វើឲ្យពួកគាត់អស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងក្រុងដូនកែវ ក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្តទាំងមូលហាក់បីដូចជាមិនចេញសកម្មភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងកំពុងបើកលេងរីកដុះដាដូចផ្សិតក្នុងក្រុងដូនកែវ។

ពូកគាត់ថា ទីតាំងជល់មាន់តាមអនឡាញជាច្រើននៅមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធក្នុងក្នុងក្រុងដូនកែវ ឬមន្ត្រីពាក់ព័ន្ធក្នុងខេត្តតាកែវទាំងនោះចុះធ្វើការបង្រ្កាបនៅឡើយទេ{ពោល}៖នៅតែបណ្ដែតបណ្ដោយឲ្យមានការជួបជុំគ្នាលេងភ្នាល់លុយយ៉ាងអាណាធិបតេយ្យឬគិតថាគឺជាល្បែងប្រជាប្រិយកំពុងពេញនិយមចំពោះប្រជាពលរដ្ឋទើបមិនបង្ក្រាប។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងដូនកែវ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវ និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។

ករណីខាងលើនេះប្រជាពលរដ្ឋបានគោរពស្នើសុំដល់លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ថាននគរបាលខេត្តតាកែវ និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខាងលើនេះផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!