ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

ទីតាំងបើកល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងភូមិខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ប្រជាពលរដ្ឋសំណូមពរលោក កែវ ស៊ាងហ៊ាន់ អធិការស្រុព្រៃឈរ ចាត់កម្លាំងចុះបង្ក្រាបផង(វគ្គ១)

ទីតាំងបើកល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែពេញនិយម នៅក្នុងភូមិខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ប្រជាពលរដ្ឋសំណូមពរលោក កែវ ស៊ាងហ៊ាន់ អធិការស្រុព្រៃឈរ ចាត់កម្លាំងចុះបង្ក្រាបផង(វគ្គ១)

(ចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២)

ខេត្តកំពង់ចាម÷ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ក្ក្នុងភូមខ្វិត ឃុំ​ខ្វិតធំ ស្រុកព្រៃឈរ ដែលស្អប់ខ្ពើមនិងល្បែងស៊ីសងបានប្រាប់អង្គភាពសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍}យើងអោយដឹងថា មានទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ យ៉ាងពពាក់ពពូន គ្មានឃើញសមត្ថកិច្ចណាបង្ក្រាប ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នឹងធ្វើឱ្យក្រុមគ្រួសារឈ្លោះទាស់ទែងគ្នាដោយសារតែប្ដីមិនទៅធ្វើការគិតតែលេងល្បែងស៊ីសង។

សេចក្តីរាយការណ៍បានបន្តទៀតថា ទីតាំងបើកល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ស្ស្ថិតនៅភូមខ្វិត ឃុំ​ខ្វិតធំ ស្ស្រុកព្រៃឈរ ខេត្តកំចាម កំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់ជារៀងរាល់ថ្ងៃ ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/ស្រុក គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង មួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/ស្រុក ពួកគាត់ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ល។

ករណីខាងលើនេះសូមលោករសេនីយ៍ឯក លោក កែវ ស៊ាងហ៊ាន់ អធអធិការស្រុព្រៃឈរ មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?

ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក លោក កែវ ស៊ាងហ៊ាន់ អធអធិការស្រុព្រៃឈរ តើលោកហ៊ាន ឬ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ដ៏ធំមួយកន្លែងនេះ។

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!